ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang៖ បង្កើតលក្ខខណ្ឌសម្រាប់អង្គភាពអាជីវកម្មវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ

(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់លើការកែលម្អបរិយាកាសវិនិយោគ និងជំរុញការផ្លាស់ប្តូរ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបរទេសដើម្បីធ្វើប្រតិបត្តិការផលិតកម្ម និងសកម្មភាពអាជីវកម្មរយៈពេលវែងនៅវៀតណាម។

នារសៀលថ្ងៃទី ៤ មីនា នៅទីក្រុងហាណូយ អញ្ជើញថ្លែងក្នុងជំនួបជាមួយលោក Nitin Darbari អនុប្រធានជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន Procter & Gamble Group (P&G) សហរដ្ឋអាមេរិក ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានស្នើឱ្យ P&G ផ្តោតការយកចិត្តទុកដាក់បើកទូលាយភាពជាដៃគូ បង្កើតលក្ខខណ្ឌសម្រាប់អង្គភាពអាជីវកម្មវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សម្ព័ន្ធក្រុមហ៊ុននិងយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សសម្រាប់វៀតណាម។

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang៖ បង្កើតលក្ខខណ្ឌសម្រាប់អង្គភាពអាជីវកម្មវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang និងលោក Nitin Darbari អនុប្រធានជាន់ខ្ពស់នៃ P&G Group ប្រចាំតំបន់។ រូបថត៖ Chinhphu.vn

លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់លើការកែលម្អបរិយាកាសវិនិយោគ និងជំរុញការផ្លាស់ប្តូរ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបរទេសដើម្បីធ្វើប្រតិបត្តិការផលិតកម្ម និងសកម្មភាពអាជីវកម្មរយៈពេលវែងនៅវៀតណាម។

រីឯខ្លួនវិញ អនុប្រធានក្រុមហ៊ុន P&G Group លោក Nitin Darbari បានសង្កត់ធ្ងន់ថា P&G ចាត់ទុកវៀតណាមជាទីផ្សារយុទ្ធសាស្ត្រមួយរបស់ខ្លួន ក្នុងគោលបំណងធ្វើឱ្យវៀតណាមក្លាយជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ និងជាប្រភពផ្គត់ផ្គង់ប្រកបដោយនិរន្តរភាពសម្រាប់ទីផ្សារផ្សេងទៀតរបស់សម្ព័ន្ធក្រុមហ៊ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ