ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបេឡារុស, ឥណ្ឌា, ហូឡង់

 ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបេឡារុស, ឥណ្ឌា, ហូឡង់ - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតហូឡង់

(VOV)_នាព្រឹកថ្ងៃទី២៨ មិនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក 
Trinh Dinh Dung បានជួបសន្ទនាជាមួយ​ឯកអគ្គរដ្ឋទូតបេឡារុស, ​ឥណ្ឌា, ហូឡង់។ 
ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបេឡារុស​​លោក Vladimir Goshin ​ឧបនាយក
រដ្ឋមន្ត្រី លោក Trinh Dinh Dung បានចាត់ទុកថា៖ ដើម្បី​អនុវត្ត​ប​ណ្ដាកិច្ចព្រមព្រៀង
 ដែលបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាព ​និងជំរុញទំនាក់ទំនងមិត្ត
ភាពប្រពៃណីប្រកបដោយជាក់ស្ដែងនោះ ភាគីទាំងពីរ​ត្រូវជំរុញខ្លាំងសកម្មភាពសហ
ប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសគឺកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម
 វិនិយោគ។ ​

ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា​ Harish Parvathaneni ឧបនា​យក​រដ្ឋ
មន្ត្រីបានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម​គឺគោរព
ទំនាក់ទំនងមិត្តភាពនិងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយឥណ្ឌា​គាំទ្រគោលន
យោបាយ “ ឆ្ពោះទៅខាងកើត” និងមានគោលបំណងថា៖ឥណ្ឌា​មានតួនាទី ឋានះ
កាន់តែខ្ពស់ថែមទៀតនៅក្នុងតំបន់និងអន្តរជាតិ។ ​

នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតហូឡង់ លោកស្រី ​Nienke Trooster ឧប
នាយករដ្ឋមន្ត្រីបានអះអាងថា៖ការបន្សាំបំរ៉ែបំរួលអាកាសធាតុ ​ធានាប្រភពទឹក 
អភិវឌ្ឍន៍កសិកម្មចីរភាព ជាអាទិភាពរបស់វៀតណាម។ ​ឧបនាយករដ្ឋមន្ត្រីក៏បាន
អះអាងថា៖រដ្ឋាភិបាលវៀតណាម​​ជានិច្ចកាលចាត់​ទុកហូឡង់ជាគំរូមួយដើម្បីសិក្សា
រៀនសូត្រ និងជំរុញកិច្ចសហប្រតិត្តិការក្នុង​វិស័យបន្សាំជាមួយបំរ៉ែបំរួលអាកាសធាតុ
 ការពារប្រភពទឹក អភិវឌ្ឍន៍សេដ្ឋកិច្ច​ជនបទ និងការកសាងជនបទថ្មី៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ