ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ទទួលជួបជាមួយអភិបាលរងខេត្ត Guangdong នៃប្រទេសចិន

(VOVWORLD) - នាថ្ងៃទី ២៧ ខែសីហា នៅទីស្នាក់ការរដ្ឋាភិ បាល ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានទទួល ជួបជាមួយអភិបាលរងខេត្ត Guangdong នៃប្រទេសចិន លោក Ouyang Weimin។ 
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ទទួលជួបជាមួយអភិបាលរងខេត្ត Guangdong នៃប្រទេសចិន - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ទទួលជួបជាមួយអភិបាលរងខេត្ត Guangdong នៃប្រទេសចិន លោក Ouyang Weimin

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានវាយតំលៃខ្ពស់ ចំពោះលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត Guangdong ព្រមទាំងបានអះអាងថា វៀតណាមមានការយកចិត្តទុកដាក់យ៉ាងខ្លាំងនិងចង់ជំរុញកិច្ចសហប្រតិ បត្តិការមិត្ត ភាពនិងជាក់ស្តែង រវាងក្រសួង ស្ថាប័ននិងមូលដ្ឋាន ជាមួយខេត្ត Guangdong។

ទន្ទឹមជាមួយគ្នានេះ លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ ឧបនា យករដ្ឋមន្ត្រី លោក Trinh Dinh Dung បានស្នើអោយខេត្ត Guangdong បន្តបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មនិងទំនិញវៀតណាម ជាពិសេស បង្កើនការនាំចូលផលិត ផលវៀតណាម ដូចជាស្រូវ ផ្លែឈើ ទឹកដោះគោ។ លើសពីនេះទៅទៀត លើកទឹកចិត្តសហគ្រាសធំៗ និងមានកិត្យានុភាពរបស់ខេត្ត Guangdong អោយមកវិនិយោគនៅវៀតណាមផងដែរ។

រីឯខ្លួនវិញអភិបាលរងខេត្ត Guangdong  (ចិន) លោក Ouyang Weimin  បានអះ អាងថា នាពេលខាងមុខនេះ ខេត្ត Guangdong នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននិងមូលដ្ឋាននានារបស់វៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងបង្កើតទីផ្សារសម្រាប់ទំនិញ វៀត ណាម ព្រមទាំងបង្កើនការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជននិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំនិងវិទ្យាសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ