ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ចូលរួមទិវាបុណ្យមហាសាមគ្គីប្រជាជនទាំងមូលនៅទីក្រុងហាណូយ
|
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ចូលរួមទិវាបុណ្យមហាសាមគ្គីប្រជាជនទាំងមូលនៅទីក្រុងហាណូយ |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៦ទិវាប្រពៃណីរណសិរ្យមាតុភូមិ វៀតណាម (ថ្ងៃទី១៨វិច្ឆិកាឆ្នាំ១៩៣០-ថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០១៦) នាយប់ថ្ងៃទី១៥វិច្ឆិកា
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Truong Hoa Binh បានអញ្ជើញចូលរួម៖ទិវាមហា
សាមគ្គីប្រជាជនទាំងមូល ជាមួយប្រជាជននៅសង្កាត់ Tran Hung Dao ខ័ណ្ឌ Hoan
Kiem រដ្ឋធានីហាណូយ។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បាន
អបអរសាទរ ស្នាដៃរបស់ប្រជាជនក្នុងចលនា ប្រជាជនទាំងមូល កសាងជនបទថ្មី
និងនគរអរិយ្យធម៌។ ឧបនាយករដ្ឋមន្ត្រីបានស្នើថា៖ នាពេលខាងមុខនេះ រដ្ឋអំណាច
និងប្រជាជនទីក្រុងហាណូយ ដែលក្នុងនោះមានប្រជាជននៅសង្កាត់ Tran Hung Dao
ត្រូវបំពេញល្អការងារមួយចំនួន ដូចជា៖ ពង្រីកល្អតួនាទីរបស់រដ្ឋធានី ជាមជ្ឈមណ្ឌល
អំពីនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រ
ទេសទាំងមូល សាមគ្គី ប្តេជ្ញាចិត្តសម្រេចគោលដៅដែលបានដាក់ចេញប្រកបដោយ
ជោគជ័យ បង្កើនការកសាងផែនមហាសាមគ្គីជាតិ៕