ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ជួបសំណេះសំណាលជាមួយសិស្សានុសិស្សភាគខាងត្បូងវៀតណាម

(VOVWORLD) -ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Truong Hoa Binh អញ្ជើញជួបសំណេះសំណាលជាមួយសិស្សា នុសិស្សភាគខាងត្បូងជាង២ពាន់នាក់ដែលមានការរួមវិភាគទានច្រើនសន្ធឹកសន្ធាប់ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ 


ពិធីនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ខែមករានៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ នៅក្នុងពិធី តំណាងចូលរួមបានរំលឹកឡើងវិញ នូវប្រពៃណីសិក្សារៀនសូត្ររបស់ សិស្សានុសិស្សភាគខាងត្បូងវៀត ណាម ក្នុងប៉ុន្មានថ្ងៃបំពេញការសិក្សានៅភាគខាង ជើងវៀតណាម។ ក្រោយថ្ងៃរំដោះភាគខាងត្បូងមក សិស្សានុសិស្ស ច្រើននាក់ច្រើននាក់ ទោះបីជាក្នុងឋានៈជាអ្វីក៏ដោយ ក៏ពួកគាត់តែងតែមានការរួមវិភាគទានយ៉ាងសកម្មទៅ ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ អញ្ជើញថ្លែង មតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានវាយតម្លៃខ្ពស់ ចំពោះរាល់ការរួមវិភាគទានរបស់សិស្សានុសិស្សភាគខាងត្បូងវៀតណាម ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកឧប នាយករដ្ឋមន្ត្រីមានបំណងថា សិស្សានុសិស្សភាគខាងត្បូងវៀតណាម បន្តផ្ទេប្រគល់ នូវស្មារតីជាអ្នកត្រួសត្រាយដើម្បីមាតុប្រទេសសម្រាប់ជំនាន់ក្រោយត្រាប់តាម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ