ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ទៅត្រួតពិនិត្យការងារត្រៀមរៀបចំសម្រាប់មហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ
(VOVWORLD) - នាថ្ងៃទី២ ខែឧសភា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅត្រួតពិនិត្យ ការងារត្រៀមរៀបចំសម្រាប់មហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ (Vesak 2019) នៅវត្ត Tam Chuc ស្រុក Kim Bang ខេត្ត Ha Nam។
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ថ្លែងមតិក្នុងជំនួបធ្វើការ |
នៅទីនេះ ឧបនាយករដ្ឋមន្ត្រីបានសំណូមពរថា ព្រឹត្តិការណ៍នេះត្រូវតែធានាថា មានការយកចិត្តទុកដាក់ខ្ពស់ មានប្រសិទ្ធភាពនិងសន្តិសុខល្អប្រកបដោយសុវត្ថិភាព។ ចាប់តាំងពីពេលនេះ រហូតដល់ពេលប្រារព្ធពិធីបុណ្យ Vesak នោះ ក្រសួង ស្ថាប័ននិងតំបន់ ត្រូវបន្តផ្តោតលើការអនុវត្តនិងបង្ហើយការងារដែលបានប្រគល់ទៅតាមមុខ ងារនិងភារកិច្ចគ្រប់គ្រង។ ទន្ទឹមជាមួយគ្នានោះ ខេត្ត Ha Nam ត្រូវពង្រឹងការដឹក នាំនិងការឃ្លាំមើល ដើម្បីធានា នូវមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើពិធីបុណ្យ Vesak តាមកាលកំណត់និងមានគុណភាពខ្ពស់៕