ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ទទួលជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងមហផ្ទៃសឹង្ហបុរី
(VOVWORLD) -នាថ្ងៃទី២៣ខែមេសា ឧបនា យករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអញ្ជើញទទួលជួបជាមួយអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃ សឹង្ហបុរី លោក Pang Kin Ki-oong ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ចូលរួម សន្និសីទទ្វេភាគីប្រចាំឆ្នាំថ្នាក់អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍លើកទី១០រួមទាំងចូលរួមការជួប ប្រាស្រ័យកីឡាលើកទី៥ រវាងក្រសួងនគរបាលវៀតណាមជាមួយក្រសួងមហាផ្ទៃ សឹង្ហបុរី។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh ទទួលជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងមហផ្ទៃសឹង្ហបុរី លោក Pang Kin Ki-oong
|
ក្នុងជំនួបនេះ លោក Truong Hoa Binh បានអះអាងថា រាល់សមិទ្ធិ សហប្រតិ បត្តិការដែលប្រទសទាំងពីរទទួលបាននាពេលកន្លងទៅគឺមានការរួមចំណែកសកម្ម របស់ក្រសួងនគរបាលវៀតណាមនិងក្រសួង មហាផ្ទៃសឹង្ហបុរីផងដែរ។
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានស្នើឲ្យភាគីទាំងពីរ ផ្តោតសំខាន់លើការជម្រុញកិច្ចសហប្រតិបត្តិការ រក្សាយន្តការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ ថ្នាក់ សំដៅចែករំលែកព័ត៌មានស្តីពីស្ថានភាពពិភពលោកនិងតំបន់ ជាពិសេស ពង្រឹងការជឿទុកចិត្តនយោបាយរវាងភាគីទាំងពីរ៕