ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញចូលរួមសន្និសីទស្តីពីផ្សាភ្ជាប់ការអភិវឌ្ឍវិស័យទេសចរណ៍រវាងទីក្រុងហូជីមិញនិងខេត្តចំនួន ៨ នៅភាគពាយព្យ
(VOVWORLD) - អញ្ជើញចូលរួមសន្និសីទនេះមានឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam និងតំណាងប្រមាណ ៣០០ នាក់ដែលជាថ្នាក់ដឹក នាំក្រសួង ស្ថាប័ននានា ថ្នាក់ដឹកនាំខេត្ត - ក្រុង តំណាងសមាគមទេសចរណ៍នៃខេត្ត ក្រុងនិងអង្គភាពអាជីវកម្មមួយចំនួន។
ថ្នាក់ដឹកនាំខេត្ត - ក្រុងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្សាភ្ជាប់និងកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅឆ្នាំ ២០២១-២០២៥ នៅក្នុងសន្និសីទ |
“តភ្ជាប់ការអភិវឌ្ឍប្រកបដោយចីរភាព” គឺជាប្រធានបទនៃសន្និសីទផ្សារភ្ជាប់ការអភិវឌ្ឍវិស័យទេសចរណ៍រវាងទីក្រុងហូជីមិញនិងខេត្តភាគពាយព្យទាំង ៨ ក្នុងឆ្នាំ ២០២០ ដែលបានប្រព្រឹត្តទៅនៅ Phu Tho នៅរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា។ កម្មវិធីនេះដឹកនាំដោយទីក្រុង ហូជីមិញនិងខេត្ត Phu Tho ដោយមានការសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Dien Bien, Ha Giang, Hoa Binh, Lai Chau, Lao Cai, Son La និង Yen Bai។ អញ្ជើញចូលរួមសន្និសីទនេះមានឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam និងតំណាងប្រមាណ ៣០០ នាក់ដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា ថ្នាក់ដឹកនាំខេត្ត - ក្រុង តំណាងសមាគមទេសចរណ៍នៃខេត្ត ក្រុងនិងអង្គភាពអាជីវកម្មមួយចំនួន។
អញ្ជើញថ្លែងមតិក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានកោតសរសើរគំនិតផ្តួចផ្តើមរបស់សមាគមទេសចរណ៍ ព្រមទាំងសង្ឃឹមថា តំបន់ភាគពាយព្យបង្កើតលក្ខខណ្ឌអំណោយផលដើម្បីទាក់ទាញអាជីវកម្មមកវិនិយោគក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងក្នុងវិស័យសេវាកម្មទេសចរណ៍ ជាពិសេស មានទំនាក់ទំនងមិនត្រឹមតែរវាងខេត្តប៉ុណ្ណោះទេ ថែមទាំងផ្តោតលើការផ្សារភ្ជាប់គ្នារវាងមូលដ្ឋាននៅក្នុងខេត្ត ការតភ្ជាប់រវាងមន្ទីរ សាខានិងតំបន់សេវាកម្មក្នុងតំបន់ទៀតផង។ ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តភាគពាយព្យនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយប្រជាជនក្នុងតំបន់កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ព្រមទាំងបានទាក់ទងផ្ទាល់ជាមួយវប្បធម៌ដ៏សម្បូរបែបនៃពិភពលោកនិងជាឱកាសដើម្បីផ្សព្វផ្សាយវប្បធម៌វៀតណាមដល់មិត្តអន្តរជាតិ៕