ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ចូលរួមសន្និសីទបូកសរុបរយៈពេល ១០ ឆ្នាំនៃការកសាងជនបទថ្មី
(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែកញ្ញា នៅខេត្ត Bac Lieu គណៈកម្មាធិការទទួលបន្ទុកកម្ម វិធីគោលដៅជាតិ បានបើកកិច្ចប្រជុំបូកសរុបរយៈពេល ១០ ឆ្នាំនៃកម្មវិធីគោល ដៅជាតិស្តីពីការកសាងជនបទថ្មីនៅតំបន់ណាមបូខាងកើតនិងតំបន់ដីវាលសណ្ដទន្លេ Cuu Long។
ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ចូលរួមវេទិកាអភិវឌ្ឍន៍សហករណ៍កសិកម្មដែលជាលក្ខណៈវិនិច្ឆ័យសំខាន់សម្រាប់គំរូផលិតកម្មនៅជនបទថ្មីនៅខេត្ត Dong Thap (រូបថត៖ VGP) |
នេះគឺជាកិច្ចប្រជុំថ្នាក់តំបន់ចុងក្រោយ មុនពេលដែលប្រទេស ជាតិ ប្រតិបត្តិកម្មវិធី បូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តកម្មវិធីគោលដៅជាតិ ស្តីពីការកសាងជនបទថ្មី នៅខេត្ត Nam Dinh (ភាគខាងជើងវៀតណាម) នាខែ តុលាខាងមុខ។ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ប្រធានគណៈកម្មា ធិការទទួលបន្ទុកកម្មវិធីគោលដៅជាតិអញ្ជើញធ្វើជាអធិបតីនៃសន្និសីទនេះ។
សន្និសីទនឹងផ្តោតសំខាន់ លើការដាក់ចេញទិសដៅនិងដំណោះស្រាយដើម្បី កសាងជនបទថ្មី ក្រោយឆ្នាំ ២០២០ ដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍ កសិ កម្មប្រកបដោយចីរភាព ឆ្ពោះទៅរកផលិតកម្មខ្នាតធំនិង ប្រើប្រាស់បច្ចេកវិទ្យា ខ្ពស់។ លើសពីនេះទៅទៀត គឺផ្តោតសំខាន់លើការរួមបញ្ចូលគ្នា នូវការអភិវឌ្ឍន៍ អេកូទេសចរណ៍ដ៏រឹងមាំដោយផ្សារភ្ជាប់ជាមួយការអភិរក្សនិងពង្រីករាល់តម្លៃវប្បធម៌របស់ជនជាតិ ភាគតិច ឧស្សាហកម្មកែច្នៃ ដែលមានគុណភាពខ្ពស់ ដោយ ផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងនិងការប្រើប្រាស់ធនធានធម្មជាតិសមស្របផងដែរ៕