ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញចូលរួមសន្និសីទ WEF និងទស្សនកិច្ចព័រទុយហ្គាល់
(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់ប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Borge Brende ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានអញ្ជើញចូលរួម សន្និសីទប្រចាំនៃវេទិកា WEF ដែលប្រព្រឹត្តទៅនៅទីក្រុង Davos ប្រទេសស្វ៊ីស ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៥មករា និងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេស ព័រទុយហ្គាយ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨មករា តាមសេចក្តីអញ្ជើញរបស់រដ្ឋាភិបាលព័រទុយហ្គាល។
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue (រូបថតៈ dantri.com.vn) |
ក្រោមប្រធានបទ “បង្កើតអនាគតរួមក្នុងពិភពលោកប្រេះស្រាំ”សន្និ សីទ WEF លើកទី៤៨ជាឱកាសសម្រាប់តំណាងចូលរួម ស្វែងរកវិធានការដើម្បីអះអាងឡើងវិញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីផលប្រ យោជន៍រួមសំខាន់ៗ ដូចជា សន្តិសុខអន្តរជាតិបរិស្ថាននិងសេដ្ឋកិច្ច សកលលោក។តាមរយៈសន្និសីទនេះរដ្ឋាភិបាលវៀតណាមបន្តអះអាង ការប្រកាន់ជាប់គោលជំហរមិនងាក់រ៉េអំពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចបើក ទូលាយ។ ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏មានបំណង ផ្សព្វផ្សានូវ តួនា ទីជាប្រទេសម្ចាស់ទទួលរៀបចំសន្និសីទ WEF តំបន់អាស៊ានគ្រោងនឹងរៀបចំឡើងនាខែកញ្ញាឆ្នាំ២០១៨នៅទីក្រុងហាណូយ។
បន្ទាប់ពីចូលរួមសន្និសីទ WEF មក ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេស ព័រទុយហ្គាលក្នុងរយៈពេល៣ថ្ងៃ ផងដែរ៕