ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង Can Tho
|
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំ
ទីក្រុង Can Tho(រូបថតៈ VGP/Thành Chung) |
(VOVworld)-ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្តមួយចំនួនភាគត្បូងវៀត
ណាមនោះ នារសៀលថ្ងៃទី២៦កុម្ភៈ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Can Tho
ស្តីពី ស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ច។ នៅទីនេះ លោក Vuong Dinh Hue បានវាយតម្លៃ
ខ្ពស់ចំពោះស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ទីក្រុងក្នុងរយៈពេល២ខែដើមឆ្នាំ២០១៧
ដែលមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់និងជាចំណុចភ្លឺមួយរបស់តំបន់វាលសណ្ត
ទន្លេ Cuu Long ។ លោក Vuong Dinh Hue ក៏បានក្រើនរំលឹកឲ្យទីក្រុង Can Tho គប្បី
ផ្តោតសំខាន់វិនិយោគលើវិស័យកសិកម្មនិងលើកកំពស់ទំហំពាណិជ្ជកម្មនាំ ចេញទៀត
ផង។ ជាពិសេស ទីក្រុង Can Tho ក៏គប្បីរៀបចំសន្និសីទពន្លឿនវិនិយោគ យ៉ាងឆាប់ៗ
សំដៅអំពាវនាវនិនិយោគិនជាតិនិងអន្តរជាតិមកធ្វើការវិនិយោគផងដែរ ៕