ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញប្រគល់សេចក្តីសម្រេចចិត្តនិងប័ណ្ណទទួលស្គាល់ស្រុកជនបទថ្មី

(VOVWORLD) -នាព្រឹកថ្ងៃទី២១ខែមេសា នៅខេត្ត Nam Dinh ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញប្រគល់សេចក្តីសម្រេចចិត្តនិងប័ណ្ណទទួលស្គាល់ស្រុកជន បទថ្មី សម្រាប់ស្រុកចំនួន៤ គឺ ស្រុក Nghia Hung ស្រុក Truc Ninh ស្រុក Xuan Truong និង ស្រុក Giao Thuy ដែលទទួលបានបទដ្ឋានជនបទថ្មីឆ្នាំ២០១៧។ 
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញប្រគល់សេចក្តីសម្រេចចិត្តនិងប័ណ្ណទទួលស្គាល់ស្រុកជនបទថ្មី - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ប្រគល់សេចក្តីសម្រេចចិត្តនិងប័ណ្ណទទួល ស្គាល់ស្រុកជនបទថ្មីសម្រាប់ខេត្ត Nam Dinh

អញ្ជើញថ្លែងមតិក្នុង ពិធីប្រកាសនេះ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានមានប្រសាសន៍ថា៖

        “បង្កើតរបររកស៊ីសំដៅលើកកម្ពស់ជីវភាពរស់នៅនិងចំណូល ជូន ប្រជាជនជាចំណុចសំខាន់ពិសេសនៃបទដ្ឋានជនបទថ្មី។ យើងខ្ញុំក៏មានក្តីសោមនស្សរីករាយដោយ បានឃើញថា ខេត្ត Nam Dinh មុននិងក្រោយពេលកសាងជនបទថ្មីនោះ ចំណូលនិង ជីវភាពរស់នៅរបស់ប្រជាជនកើនឡើង៣ដង។ ការកសាងជនបទថ្មីពិតណាស់ថា នឹង តភ្ជាប់ជាមួយការរៀបចំរចនាសម្ព័ន្ធឡើងវិញផ្នែកកសិកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ”។

        លោក Vuong Dinh Hue បានស្នើឲ្យខេត្ត Nam Dinh បន្តបំផុសសមិត្ថភាពច្នៃ ប្រឌិតរបស់ប្រជាជន រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ដើម្បីអនុវត្តន៍ប្រ កបដោយប្រសិទ្ធភាព បទដ្ឋានកសាងជនបទថ្មីទាំង ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ