ឧបនាយករដ្ឋមន្ត្រី លោកPham Binh Minh៖ច្បាប់អន្តរជាតិជាកត្តាចាំបាច់ដើម្បីធានាបរិយាកាសអន្តរជាតិស្ថិរភាព
|
ឧបនាយករដ្ឋមន្ត្រី លោកPham Binh Minh៖ច្បាប់អន្តរជាតិជាកត្តាចាំបាច់ដើម្បីធានាបរិយាកាសអន្តរជាតិស្ថិរភាព |
(VOV)_នៅសន្និសីទរដ្ឋមន្ត្រី ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេច
ចេញជួរមុខលើពិភពលោក (G20) នៅទីក្រុងBonn ( ប្រទេសអាល្លឺម៉ង) នាថ្ងៃទី១៧
កុម្ភះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh
បានអញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងកិច្ចប្រជុំពិភាក្សា ស្ដីអំពី៖ការរក្សាសន្តិភាព
ក្នុងពិភពលោកមួយស្មុគ្រស្មាញ និងអញ្ជើញចូលរួមជំនួបធ្វើការដោយប្រធានបទ៖
កិច្ចសហប្រតិបត្តិការជាមួយទ្វីបអាហ្វ្រីក។ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh
Minh បានអះអាងថា៖ច្បាប់អន្តរជាតិជាកត្តាចាំបាច់ដើម្បីធានាបរិយាកាសអន្តរ
ជាតិស្ថិរភាព តាមនោះ ការគោរពនិងអនុវត្តតាមច្បាប់អន្តរជាតិជាលក្ខណះសម្រេច
ដំបូង ដើម្បីរក្សាសន្តិភាពចីរភាព។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស
លោក Pham Binh Minh បានអំពាវនាវអោយប្រទេសទាំងឡាយត្រូវដោះស្រាយជំលោះ
ដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ និងដំណើការគតិយុត្តិនិងការទូត។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh
Minh សង្កត់ធ្ងន់ទៅលើតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ក្នុងការកសាងបរិយា
កាសសន្តិភាព នៅអាស៊ីអាគ្នេយ៍ និងស្នើអោយបណ្ដាប្រទេស G20 បន្តគាំទ្រតួនា
ទីមជ្ឈមណ្ឌលរបស់អាស៊ាន ក្នុងតំបន់។ ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រីក៏បាន
លើកឡើងតួនាទីរបស់ប្រទេសជាម្ចាស់ផ្ទះ APEC ២០១៧ របស់វៀតណាមផងដែរ៕