|
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បំពេញការងារនៅខេត្ត Ninh Thuan |
(VOV)_នាព្រឹកថ្ងៃទី៩ មិនា នៅខេត្ត Ninh Thuan (ភាគកណ្ដាលវៀតណាម) លោក
Hoang Trung Hai ឧបនាយករដ្ឋមន្ត្រីវៀតណាម បានធ្វើអធិបតីកិច្ចប្រជុំពិនិត្យមើល
យន្តការឧបត្ថម្ភការវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្ត Ninh Thuan ដើម្បី
រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន នៅក្នុង
តំបន់រងផលបះពាល់ដោយការកសាងរោងចក្រថាមពលអគ្គីសនីនុយគ្លេអ៊ែរ។ លោក
Hoang Trung Hai បញ្ជាណែនាំគ្រប់ស្ថាប័ន ត្រូវបន្តសុក្រិតគំរោងផែនការកសាងរោង
ចក្រថាមពលអគ្គីសនីនុយគ្លេអ៊ែរ Ninh Thuan ដើម្បីដាក់ជូនឡើងស្ថាប័នមានសមត្ថ
កិច្ចពិនិត្យមើលនិងសម្រេច៕