ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phucបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជាប្រកបដោយជោគជ័យ
|
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phucបញ្ឈប់ដំណើរទស្សនកិច្ចនៅកម្ពុជាប្រកបដោយជោគជ័យ(http://vov.vn) |
នារសៀលថ្ងៃទី ១៦ សីហា ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងគណះ ប្រតិភូរដ្ឋាភិបាលវៀតណាម បានចាកចេញពីរាជធានីភ្នំពេញ បញ្ចប់ដំណើរទស្សន កិច្ចនៅកម្ពុជា ក្នុងរយះពេល ៣ថ្ងៃ។ មុននោះ ក្នុងបណ្ដាជំនួបជាមួយ ឧបនាយករដ្ឋ
មន្ត្រី Nguyen Xuan Phuc បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាសុទ្ធតែសង្កត់ធ្ងន់ថា៖ កម្ពុជា ជានិច្ចកាលចាត់ទុកវៀតណាមជាអ្នកជិតខាងល្អ មិត្តភ័ក្កល្អ បងប្អូនល្អ និងដៃគូរល្អ។ បណ្ដាថ្នាក់ដឹកនាំកម្ពុជា បានសម្ដែងសេចក្ដីសប្បាយរីករាយចំពោះទំនាក់ទំនងប្រពៃ
ណីដ៏ល្អប្រសើ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជាដែល
កាន់តែបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។ តាងនាមអោយបណ្ដាថ្នាក់ ដឹកនាំ កម្ពុជា ប្រធានរដ្ឋសភាកម្ពុជា សម្ដេចហេងសំរិនបានថ្លែងថា៖
“ខ្ញុំសប្បាយរីករាយ និងមានមោទនភាពអំពីកិច្ចសហប្រតិបត្តិការប្រពៃណី កិច្ចសហប្រតិបត្តិការចីរភាពដែលកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ទៅលើគ្រប់ វិស័យ ដើម្បីផលប្រយោជន៍និងភាពសម្បូររុងរឿងរបស់ប្រជាជននៃប្រទេសទាំងពិរ។ កម្ពុជាជានិច្ចកាលចាត់ទុកវៀតណាមជាអ្នកជិតខាងល្អ មិត្តភ័ក្កល្អ បងប្អូនល្អ និងដៃ
គូល្អ។ យើងខ្ញុំសូមសម្ដែងក្ដីកោតសរសើរ និងអបអរសាទរចំពោះបណ្ដាសមិទ្ធ ផល ដ៏ធំធេញដែលវៀតណាមទទួលបានលើវិស័យលើកស្ទុយជីវភាពរស់នៅ របស់ ប្រជាជន ការពារជាតិ អភិវឌ្ឍន៍ប្រទេសជាតិ និងលើកកំពស់តួនាទីរបស់វៀត ណាម លើឆាក់អន្តរជាតិ៕”