ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចនៅជប៉ុន

តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅជប៉ុន Hoang Lien Son ឲ្យដឹង
ថា៖ តាមសេចក្តីអញ្ចើញរបស់រដ្ឋាភិបាលជប៉ុន នាច្ងៃទី ១ កក្កដា គណៈប្រតិភូជាន់
ខ្ពស់របស់រដ្ឋាភិបាលវៀតណាម ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានទៅដល់ទីក្រុងតូក្យូ ចាប់ផ្តើមដំណើរទស្សនកិច្ចនិងបំពេញការងារនៅជប៉ុន។
ក្នុងការជួបសន្ទនា ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihiko Noda នារសៀល
ថ្ងៃទី ១ កក្កដា ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះ
ការដែល រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយអភិវឌ្ឍន៍ជាផ្លូវការ (ODA) ដល់វៀតណាម ក្នុងឆ្នាំសារពើពន្ធ ២០១១។ ឧបនាយរដ្ឋមន្ត្រី Nguyen Xuan Phuc បានសន្យាថា៖ វៀតណាមនឹងប្រើប្រាសប្រភពទុនជំនួយ ឧបត្ថម្ភនេះប្រកបដោយមាន
ប្រសិទ្ធភាព។ ភាគីទាំង ២ បានឯកភាពគួបផ្សំជិតស្និទជាមួយគ្នាដើម្បីអនុវត្តបណ្ដា ការព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រកបដោយមានប្រសិទ្ធភាព និងរៀបចំ
ល្អឆ្នាំ មិត្តភាព វៀតណាម-ជប៉ុន ២០១៣ ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី
 ៤០ ទិវា បង្កើតទំនាក់ទំនងការទូត។ ទាក់ទិនដល់បញ្ហានៅលើសមុទ្រខាងកើត
នាយករដ្ឋមន្ត្រី  Yoshihiko Noda បានសម្តែងនូវការគាំទ្រចំពោះគោលជំហររបស់
វៀតណាមស្តីពី ការធានាសន្តិភាព ស្ថិរភាព និងសេរីភាព សុវត្តិភាពនាវាចរណ៍
លើសមុទ្រខាងកើត ដោះស្រាយជំលោះដោយវិធានការសន្តិភាព លើមូលដ្ឋានច្បាប់
អន្តរជាតិ ជាពិសេស គឺ អនុសញ្ញាអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ របស់អង្គការ
សហប្រជាជាតិ៕

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចនៅជប៉ុន - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចនៅជប៉ុន
(Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ