ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Quang Nam
(VOV) /  
នាព្រឹកថ្ងៃទី ២៦ មិថុនា នៅទីរួមស្រុក P’rao ស្រុក Dong Giang ខេត្ត Quang Nam ( ភាគកណ្ដាលវៀតណាម) សមាជិកការិយាល័យនយោបាយ និងជា ឧបនាយករដ្ឋ
មន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានមានជំនួបប្រាស្រ័យជាមួយ អ្នកបោះ
ឆ្នោត ចំនួន ៥០០នាក់ នៅស្រុក Dong Giang ។ នៅទីនេះអ្នកបោះឆ្នោតជាច្រើនកុះករ បានសម្ដែងនូវសេចក្ដីសប្បាយរីករាយ អំពីលទ្ធផលនៃសម័យប្រជុំ លើកទី ៣ រដ្ឋ
សភាវៀតណាម នីតិកាលទី ១៣។ ទន្ទឹមនឹងនោះ មានគោលបំណងថា៖ គណះប្រតិភូ សមាជិក សមាជិការដ្ឋសភា មណ្ឌល Quang Nam បន្ដមានសកម្មភាពជាក់ស្ដែងជាច្រើន
ថែមទៀត ដើម្បីធ្វើជាស្ពានតភ្ជាប់អ្នកបោះឆ្នោតជាមួយរដ្ឋសភា។ ឧបនាយករដ្ឋមន្ត្រី
Nguyen Xuan Phuc បានជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ប្រទេស ជាតិ ដោះស្រាយសំណូមពរមួយចំនួនរបស់អ្នកបោះឆ្នោត ជាដើម។ ឧបនាយករដ្ឋ
មន្ត្រី វៀតណាម Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“បញ្ហាដែលប្រជាជន យកចិត្តទុកដាក់គឺ បញ្ហាសុក្រឹដ្ឋការរៀបចំរចនាសម្ព័ន្ធក្បាល ម៉ាស៊ីនរដ្ឋ និង របបចំពោះបណ្ដាកម្មាភិបាលមូលដ្ឋាន។ រដ្ឋាភិបាលបានទទួលមតិនេះ ពោលគឺថា នាបច្ចុប្បន្ន យើងបានមានមន្ត្រីរដ្ឋការ ចំនួន ២,៨លាននាក់ និងជួរកម្មា
ភិបាល នៅឃុំ ភូមិជាង ១,៥លាន នាក់ ។ ក្នុងរយះពេលខាងមុខ ជួរកម្មាភិបាលនេះ នឹងបានរៀបចំឡើងវិញ៕ ”
|
សមាជិកការិយាល័យនយោបាយ និងជា ឧបនាយករដ្ឋ មន្ត្រី វៀតណាម លោក Nguyen Xuan Phuc (http://qrt.vn/) |
-VOV