ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ត្រួតពិនិត្យការងារបោះឆ្នោតសមាជិកសភានៅទីក្រុងហាណូយ
|
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ត្រួតពិនិត្យការងារបោះឆ្នោតសមាជិកសភានៅទីក្រុងហាណូយ |
(VOV)_នាព្រឹកថ្ងៃទី១៥ មិនា ក្រុមការងារ នៃក្រុមប្រឹក្សាបោះឆ្នោតជាតិ ដឹក
នាំដោយឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅត្រួតពិនិត្យ
ការងារបោះឆ្នោត សមាជិកសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១ របស់ទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានអះអាងថា៖
“ ប្រការសំខាន់គឺត្រូវអនុវត្តតាមច្បាប់។ ទីពីរគឺធានាបរិមាណ និងគុណភាព
សមាជិក។ រដ្ឋសភា ឬក្រុមប្រឹក្សាប្រជាជន ជាដំណាងអោយសិទ្ធិនិងផលប្រ
យោជន៍របស់ប្រជាជន ដូច្នេះ ត្រូវជ្រើសរើសអ្នកដំណាងអោយសមស្រប។ ទី
បីគឺអំពីខ្លឹមសារនិងរបៀប នេះគឺជាទិវាបុណ្យរបស់ប្រជាជនទាំងមូល៕ ”