ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ធ្វើអធិបតីកិច្ចប្រជុំក្រុមប្រឹក្សាជាតិពិគ្រោះយោបល់អំពីការសណ្តោសប្

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ធ្វើអធិបតីកិច្ចប្រជុំក្រុមប្រឹក្សាជាតិពិគ្រោះយោបល់អំពីការសណ្តោសប្ - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ធ្វើអធិបតីកិច្ចប្រជុំ
ក្រុមប្រឹក្សាជាតិពិគ្រោះយោបល់អំពីការសណ្តោសប្រណី (រូបថតៈ VGP)


(VOVworld)-នាថ្ងៃទី២០កក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី Nguyen
Xuan Phuc ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ជាតិទទួលបន្ទុក ការសណ្តោស
ប្រណីឆ្នាំ ២០១៥ បានធ្វើអធិបតីកិច្ចប្រជុំនៃបណ្តាសមាជិកក្រុមប្រឹក្សា សំដៅ
ត្រៀមរៀបចំអនុវត្តកិច្ចការសណ្តោសប្រណីឆ្នាំ២០១៥។ នៅទីនេះ លោក Nguyen
Xuan Phuc បានលើកច្បាស់ថា៖

  “យើងត្រូវប្រញាប់ប្រញាល់បំពេញកិច្ចការដែលរដ្ឋាភិបាលប្រគល់ជូនឲ្យបាន
មត់ចត់​ត្រឹមត្រូវតាមច្បាប់ ដើម្បីធានាផលប្រយោជន៍ស្របច្បាប់របស់ប្រជាពល
រដ្ឋ ដោយឈរលើស្មារតីមិនលើកលែងទោសឲ្យជនពុំគ្រប់លក្ខខ័ណ្ឌ អនុវត្តន៍
ត្រឹមត្រូវតាមសេចក្តីសម្រេចដែលលោកប្រធានរដ្ឋបានប្រគល់ឲ្យក្រុមប្រឹក្សា
សណ្តោសប្រណីជាតិផងដែរ”។

        មុខសញ្ញាត្រូវទទួលបានការសណ្តោសប្រណី គឺ ធានាបានសក្ខខ័ណ្ឌមួយ
ចំនួន ក្នុងនោះគឺត្រូវអនុវត្តល្អបទបញ្ជាក្នុងពន្ធនាគារ និងបានប្រត្តិបត្តិ១/៣នៃ
ពេល វេលាចំពោះការដាក់ពន្ធនាគារជាដើម។

        តាមគំរោង ការប្រកាសសេចក្តីសម្រេចរបស់លោកប្រធានរដ្ឋសណ្តោស
ប្រណីមុនកាលកំណត់និងការដោះលេងជនដែលទទួលបានការលើកលែងទោស គឺចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១សីហាឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ