ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បញ្ជាណែនាំបង្កាប្រឆាំងភ្លៀងទឹកជំនន់នៅខេត្ត Lang Son, Quang Ninh

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បញ្ជាណែនាំបង្កាប្រឆាំងភ្លៀងទឹកជំនន់នៅខេត្ត Lang Son, Quang Ninh - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បញ្ជាណែនាំបង្កាប្រឆាំងភ្លៀងទឹកជំនន់នៅខេត្ត Lang Son, Quang Ninh (VOV)


        Vovworld-ករណីភ្លៀងធំបៅផុតនៅខេត្ត Quang Ninh ក្នុងអំឡុង៤០ឆ្នាំកន្លង​ទៅ​
បានធ្វើឲ្យមនុស្ស១៧នាក់ត្រូវស្លាប់និង៦នាក់បាត់ខ្លួន។ ការខូចខាតសរុប​ដោយ
​ភ្លៀងទឹកជំនន់ប្រមាណឡើងដល់២លានលានដុង ក្នុងនោះផ្នែកធ្យូងថ្ម​ខូចខាត
ឡើងដល់១លានលានដុង។ ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh នារសៀល
ថ្ងៃទី៣១កក្កដា ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​លើកដម្កើងរាល់ការ
ខំប្រឹងប្រែងរបស់ខេត្តក្នុងការជំនះពុះពារលើការលំបាក។ ឧបនាយករដ្ឋមន្ត្រី Nguyen
Xuan Phuc បានស្នើរថា៖

        “ខេត្តត្រូវបន្តជំនះពុះពារលើផលវិបាកអំពីអនាម័យបរិស្ថាន បង្កា​អាសន្នរោគ​​
អនាម័យ​​ផ្លូវវិថីដើម្បីធ្វើសកម្មភាពជាធម្មតា។ ថែទាំអ្នករបួស​សាកសួរ​សុខទុក្ខគ្រួសារ
ជនរងគ្រោះ។ មិនទុកឲ្យប្រជាជនខ្វះស្បៀងអាហារអាសន្នរោគ​កើត​មានឡើង។​តាម
ដានអាកាសធាតុជាការចាំបាច់ដើម្បីត្រៀមខ្លួនជាស្រេច​ទប់ទល់ជួយសង្គ្រោះខណៈ
មានករណិអាក្រកកើតមានឡើងក្នុងខេត្តទាំងមូល។”

        នាថ្ងៃដដែល ទៅត្រួតពិនិត្យនិងបញ្ជាណែនាំការងារបង្ការប្រឆាំងភ្លៀងទឹក​ជំនន់
នៅខេត្ត lang Son ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរខេត្ត Lang Son ជំនះ
ពុះពារលើការខូចខាតជួយឧបត្ថម្ភគ្រួសារគ្រួសារមានអ្នកស្លាប់ផ្ទះ​សម្បែងរបស់
ប្រជាជនត្រូវខូចខាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ