|
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន SUNWAH (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៥មេសានៅទីស្ដីការដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី
វៀតណាមលោក Nguyen Xuan Phuc បានទទួលជួបលោក Jonathan Koon Shum
Choi ប្រធានសម្ព័ន្ធក្រុមហ៊ុន Sunwah ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតំលៃខ្ពស់ការវិនិយោគប្រកបដោយ
ប្រសិទ្ធភាពរបស់សម្ព័ន្ធក្រុមហ៊ុន Sunwah ចូលមកវៀតណាមក្នុងរយៈពេលកន្លង
មកលើវិស័យអចលនៈវត្ថុ វិចិត្រសិល្បៈវប្បធម៍ជាដើម រួមចំណែកទៅក្នុងការបង្កើន
ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ជាពិសេស ឧបនាយករដ្ឋមន្ត្រី
វាយតំលៃខ្ពស់ការដែលសម្ព័ន្ធក្រុមហ៊ុន Sunwah ផ្ដល់អាហារូបករណ៍សំរាប់និស្សិត
វៀតណាម សហប្រតិបត្តិការបណ្ដុះបណ្ដាលវិនិយោគសំរាប់មហាវិទ្យាល័យរបស់
វៀតណាមក្នុងរយៈពេលកន្លងមក៕