ឧបនាយករដ្ឋមន្ត្រី PHAM BINH MINH ជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទកំពូល ASEM 10

ឧបនាយករដ្ឋមន្ត្រី PHAM BINH MINH ជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទកំពូល ASEM 10 - ảnh 1
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Albert F.Del

          (VOV)_ក្នុងក្របខ័ណ្ឌនៃបណ្ដាសកម្មភាពនៅសន្និសីទកំពូល ASEM 10 នៅទី​ក្រុងមីឡាន (អ៊ីតាលី) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម លោក
 Pham Binh Minh បានមានបណ្ដាជំនួបសន្ទនាទ្វេភាគី​ ជាមួយរដ្ឋមន្ត្រីការបរទេសហ្វី
លីពីន Albert F.Del Rosario និងរដ្ឋមន្ត្រី​ការបរទេសន័រវែ Borge Brende ។ 

          នៅក្នុងជំនួនសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Albert F.Del Rosario ​ភាគីទាំងពីរបានឯភាពអំពីបណ្ដាការខំប្រឹងប្រែងសហប្រតិបត្តិការ នាំទំនាក់ទំនង
រវាងប្រទេសទាំងពីរឡើងកំរិតថ្មី ឆ្ពោះទៅដៃគូយុទ្ធសាស្ត្រ។ ភាគីទាំងពីរបាន​អះអាងថា៖ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការដើម្បីកសាង​សហគមន៍អាស៊ាននាឆ្នាំ
២០១៥​ ប្រកបដោយជោគជ័យ ពង្រីកតួនាទីរបស់អាស៊ាន ជំរុញសាមគ្គីភាព​ សម្លេងរួមរបស់អាស៊ាន ចំពោះបណ្ដាបញ្ហាដែល​ទាក់ទិនដល់សន្តិភាព សន្តិសុខ
រួម​ក្នុងតំបន់ ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត។

          នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសន័រវែ ភាគីទាំងពីរបាន​ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ លើកទឹកចិត្តនិងបង្កលក្ខណះងាយ​ស្រួល សំរាប់បណ្ដាអង្គភាពអាជីវកម្មន័រវែមកធ្វើអាជីវកម្ម វិនិយោគនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ