ឧបនាយករដ្ឋមន្ត្រី Tran Hong Ha អញ្ជើញចូលរួមពិអីបើកកិច្ចប្រជុំកំពូលស្តីពីសន្ធិសញ្ញាហិរញ្ញវត្ថុសកលថ្មី
(VOVWORLD) - នាថ្ងៃទី ២២ ខែមិថុនា កិច្ចប្រជុំកំពូលស្តីពីសន្ធិសញ្ញាហិរញ្ញវត្ថុសកលថ្មី បានបើកនៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនិងអង្គការអន្តរជាតិចំនួនជាង ១០០នាក់។
ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានចូលរួមសម័យបើកកិច្ចប្រជុំកំពូលស្តីពីសន្ធិសញ្ញាហិរញ្ញវត្ថុសកលថ្មី។ រូបថត៖ VGP |
សន្និសីទបានផ្តោតការពិភាក្សាលើការកសាងចក្ខុវិស័យថ្មីសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុសកល ជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងប្រធានបទជាក់ស្តែងដូចជាការឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ដែលមានបំណុលខ្ពស់ កៀរគរហិរញ្ញវត្ថុឯកជនចូលរួមក្នុងការអនុវត្តគោលដៅសកល លើកទឹកចិត្តការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផ្លាស់ប្តូរថាមពល អនុវត្តគោលដៅអាកាសធាតុ ជីវចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានអញ្ជើញចូលរួមសន្និសីទនេះ។
ថ្លែងមតិនៅសម័យពិភាក្សាក្រោមប្រធានបទ “កៀរគរប្រភពហិរញ្ញវត្ថុរបស់វិស័យឯកជន” ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានលើកឡើងខ្លឹមសារសំខាន់ៗមួយចំនួនស្តីពីការកៀរគរហិរញ្ញវត្ថុឯកជន ដោយបញ្ជាក់ពីសក្តានុពលប្រាក់ចំណេញ ក៏ដូចជាការយកចិត្តទុកដាក់របស់វិស័យឯកជនចំពោះថាមពលកកើតឡើងវិញ។ ឧបនាយករដ្ឋមន្រ្តីបានចាត់ទុកថា ចាំបាច់ត្រូវកសាងស្តង់ដារនិងកែលម្អច្រករបៀងគតិយុត្តប្រកបដោយស្ថេរភាព តម្លាភាព និងផ្លាស់ប្តូរគំរូសហប្រតិបត្តិការហិរញ្ញវត្ថុរវាងរដ្ឋាភិបាលនិងឯកជន។ ទន្ទឹមនឹងនោះ ទុនវិនិយោគសាធារណៈពីរដ្ឋាភិបាលសត្រូវដើរតួនាទីដឹកនាំនិងជំរុញការវិនិយោគឯកជន; ឧបត្ថម្ភការចំណាយក្នុងដំណាក់កាលវិនិយោគ ចែកចាយផលិតផល ធានាប្រាក់កម្ចី កាត់បន្ថយហានិភ័យសម្រាប់វិស័យឯកជន។ រាល់មតិនិងសំណើររបស់ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha ត្រូវបានមេដឹកចូលរួមសន្និសីទចែករំលែក និងវាយតម្លៃខ្ពស់៕