ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញទៅសួរសុខទុក្ខនិងជូនពរគ្រូពេទ្យក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពិនិត្យការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩
(VOVWORLD) - អាស្រ័យហេតុនេះ ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត បុគ្គលិកពេទ្យនិងបុគ្គលិកនៃមន្ទីរពេទ្យសួត ត្រូវបន្តលើកកម្ពស់តួនាទីដែលមានការទទួលខុសត្រូវ និងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការថែរក្សាសុខភាពអ្នកជំងឺ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញទៅទស្សនាស្ថានីយ៍ពេទ្យចល័តនៃសង្កាត់ Vinh Phuc (រូបថត៖ VGP/Dinh Nam) |
នាព្រឹកថ្ងៃទី ៣១ មករា ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អនុប្រធានគណៈកម្មាធិការដឹកនំាការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យតេត ជូនចំពោះវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកានៃមន្ទីរពេទ្យសួត (ហាណូយ។ ដោយទទួលស្គាល់រាល់ការលះបង់របស់ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត បុគ្គលិកពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យសួត ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា បច្ចុប្បន្នការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតែមានភាពស្មុគស្មាញ និងបង្កប់នូវហានិភ័យនៃវីរុសបំប្លេងថ្មី Omicron។ អាស្រ័យហេតុនេះ ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត បុគ្គលិកពេទ្យនិងបុគ្គលិកនៃមន្ទីរពេទ្យសួត ត្រូវបន្តលើកកម្ពស់តួនាទីដែលមានការទទួលខុសត្រូវ និងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការថែរក្សាសុខភាពអ្នកជំងឺ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើតម្រូវការលើកកំពស់គុណភាព និងប្រសិទ្ធភាពនៃការថែទាំ និងព្យាបាលជំងឺដែលមិនមែនជាកូវីដ ១៩៖ “យើងខិតខំដើម្បីអំណរបុណ្យតេតប្រកប ដោយសុវត្ថិភាព។ សម្រាប់មន្ទីរពេទ្យសួតមជ្ឈឹម កូវីដ-១៩ កំពុងស្ថិតក្រោមការគ្រប់គ្រង ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺថា ក្នុងអំឡុងពេលនេះ និងក្រោយជំងឺកូវីដ-១៩ យើងនៅតែត្រូវព្យាបាលជំងឺ ដែលមិនមែនជាកូវីដ-១៩ ឱ្យបានកាន់តែល្អប្រសើរឡើង។ ក្នុងស្ថានភាពបច្ចុប្បន្ន ក្រុមគ្រូពេទ្យត្រូវតែកាន់ដៃគ្នាលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយព្យាយាមការពារជំងឺផ្សេងៗ”។
នាព្រឹកថ្ងៃទី ៣១ មករា ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់ស្ថានីយ៍ពេទ្យចល័តនៃសង្កាត់ Vinh Phuc ខ័ណ្ឌ Ba Dinh នៃទីក្រុងហាណូយ និងពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅសង្កាត់ Vinh Phuc ខ័ណ្ឌ Ba Dinh និងទីក្រុងហាណូយ៕