ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញលរួមក្នុងសន្និសីទលើកតម្កើងជនចាស់ជរាគំរូធ្វើសេដ្ឋកិច្ចពូកែទូទាំងប្រទេសលើកទី៣

(VOVWORLD) - សន្និសីទលើកតម្កើងជនចាស់ជរា ចំនួន ២៤២នាក់ជាគំរូធ្វើសេដ្ឋកិច្ចពូកែ តំណាងឲ្យជនចាត់ជរា ជិត ៤០០នាក់លើទូទាំងប្រទេស បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ២៨ ខែកញ្ញា នៅទីក្រុងហាណូយ។

ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញលរួមក្នុងសន្និសីទលើកតម្កើងជនចាស់ជរាគំរូធ្វើសេដ្ឋកិច្ចពូកែទូទាំងប្រទេសលើកទី៣ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថតៈ chinhphu.vn) 

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកជនចាស់ជរាវៀតណាមបានអញ្ជើញចូលក្នុងសន្និសីទនេះផងដែរ។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានវាយតំលៃខ្ពស់ចំពោះលទ្ធផលលេចធ្លោបំផុតដែលជនចាស់ជរាទទួលបាននាពេលកន្លងទៅ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់គណៈកម្មាធិការមជ្ឈិមសមាគមជនចាស់ជរាក្នុងការចលនា ផ្សព្វផ្សាយនិងគៀកគរសមាជិកសមាគម ឲ្យរួមចំណែកធ្វើជាទីបង្អែករបស់បក្ស រដ្ឋាភិបាលក្នុងការកសាងបក្ស កសាងរដ្ឋាភិបាល និងអភិវឌ្ឍន៍ជីវភាពវប្បធម៌។

ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញលរួមក្នុងសន្និសីទលើកតម្កើងជនចាស់ជរាគំរូធ្វើសេដ្ឋកិច្ចពូកែទូទាំងប្រទេសលើកទី៣ - ảnh 2ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ Chinhphu.vn) 

ឧបនាយករដ្ឋមន្រ្តីបានសម្តែងនូវបំណងប្រាថ្នា ចង់ឲ្យបុគ្គលម្នាក់ៗ សមូហភាពនិងមជ្ឈិមសមាគមជនចាស់ជរា បន្តពង្រីកតួនាទី ចូលរួមយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមតំបន់រៀងៗខ្លួន ជាពិសេស ជម្រុញការផ្សព្វផ្សាយគោលមាគ៌ារបស់បក្ស  គោលនយោបាយច្បាប់របស់រដ្ឋក្នុងការបង្កើតយន្ដការនិងគោលនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ