ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ជួបធ្វើការជាមួយអភិបាលមណ្ឌលឧស្សាហកម្មទីក្រុងឡុង
|
ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ជួបធ្វើការជាមួយអភិបាលមណ្ឌលឧស្សាហកម្មទីក្រុងឡុង(http://nguyenthiennhan.net/) |
(VOV)_នាថ្ងៃទី ១៥ មេសា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh និង គណៈប្រតិភូវៀតណាម បានទៅបំពេញទស្សនកិច្ចការងារនៅមណ្ឌលហិរញ្ញវត្ថុទីក្រុង
ឡុង ជួបធ្វើការជាមួយថ្នាក់ដឹកនាំធនាគារ Standard Chartered ( SCB) នៅទីស្នាក់កា
ររបស់ធនាគារ។ នៅក្នុងជំនួបសន្ទនាជាមួយលោកស្រី Fiona Woolf អភិបាលមណ្ឌល ហិរញ្ញវត្ថុទីក្រុងឡុង ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានអះអាងថា៖ វៀតណាមកំ
ពុងសកម្មរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ រួមជាមួយការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនឆ្ពោះទៅកំណើនចីរភាព។ ឧបនាយករដ្ឋមន្ត្រីបានស្នើមណ្ឌលហិ
រញ្ញវត្ថុទី ក្រុងឡុង នឹងចែលរំលែកបទពិសោធន៍អំពីការអភិវឌ្ឍន៍ប្រព័នញធហិរញ្ញ
វត្ថុប្រកប ដោយតម្លាភាព និងការជំរុញខ្លាំងប្រមូលផ្តុំប្រភពទុន…។ល។ រីឯលោក
ស្រី Fiona Woolf បានបង្ហាញការយកចិត្តទុកដាក់ជាច្រើន ចំពោះការរៀបចំរចនា សម្ព័ន្ធធនាគារឡើងវិញ របស់វៀតណាម និងមានគោលបំណងជំរុញកិច្ចសហប្រតិ
បត្តិការ ចែករំលែកជាមួយវៀតណាម ក្នុងវិស័យនេះ។
តាមគំរោង នាថ្ងៃទី ១៦ មេសា ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ជួបសន្ទនាជា
មួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស William Hague ជួបធ្វើការជាមួយអនុរដ្ឋមន្ត្រី Grant
Shapps ផងដែរ៕