ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ត្រួតពិនិត្យការកសាងជនបទថ្មីនៅខេត្ត HUNG YEN
|
ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ត្រួតពិនិត្យការកសាងជនបទថ្មីនៅខេត្ត HUNG YEN |
(VOV)_នាថ្ងៃទី៩ កក្កដា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh
ប្រធានគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមលើកម្មវិធីគោលដៅជាតិអំពីការកសាង
ជនបទថ្មី បានអញ្ជើញទៅកាន់ឃុំ An Vi ស្រុក Khoai Chau ខេត្ត Hung Yen ដើម្បី
ត្រួតពិនិត្យនិងស្រាវជ្រាវស្ថានភាពជាក់ស្ដែងរូបសណ្ឋានផលិតកម្ម កសិកម្មប្រ
កបដោយប្រសិទ្ធិភាពនៅក្នុងតំបន់។ លោក Vu Van Ninh បានកត់សម្គាល់នូវរាល់
លទ្ធផលវិជ្ជមាន ដែលតំបន់ទទួលបាន។ ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រី Vu Van
Ninh ក៏បានស្នើថា៖
“ រដ្ឋអំណាចត្រូវធ្វើយ៉ាងម៉េច ដើម្បីប្រជាជនយល់ដឹងបន្ថែមថា៖នេះគឺជាបុព្វ
ហេតុរបស់ប្រជាជន ការងាររបស់ប្រជាជន និងប្រជាជនជាអ្នកទទួលផល។ ត្រូវ
តែធ្វើល្អជាងទៀត ដើម្បីជនបទអភិវឌ្ឍន៍និរន្តរភាព ហើយដល់ឆ្នាំ ២០១៦ បទដ្ឋាន
ត្រូវខ្ពស់ជាង ចំណូលខ្ពស់ជាង និងជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយ
ខ្លាំងជាង៕ ”