ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Da Nang

ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Da Nang - ảnh 1
ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Da Nang (VOV)

        Vovworld-ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh នាព្រឹកថ្ងៃទី​១៤មិថុនាបានធ្វើការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ស្ដីពី​ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសន្តិសុខការពារជាតិក្នុងឆមាសទី១ឆ្នាំ​២០១៤និងការងារស្នូលក្នុងរយៈពេលខាងមុខ។ ក្នុងឆមាសទី១ ទីក្រុង Da Nang បានប្រមូលផ្ដុំបញ្ជាអនុវត្តល្អកម្មវិធីឆ្នាំអង្គភាពអាជីវកម្ម២០១៤ គោលដៅ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផលិតកម្មអាជីវកម្មរក្សាបានកំរិតកំណើន។ ប៉ុន្តែ​ស្ថាន
ភាព​តានតឹងនៅសមុទ្រខាងកើតបានធ្វើឲ្យបរិមាណភ្ញៀវចិនមក Da Nang ក្នុង
ខែឧសភានិងមិថុនាថយចុះពី៥០ដល់៧០%។ ទីក្រុងបានម្ចាស់ការ​ស្វែងរក​បើកទូលាយទីផ្សារផ្សេងៗដូចជាកូរ៉េខាងត្បូងជប៉ុនម៉ាឡេស៊ី។ ឧបនាយក​រដ្ឋមន្ត្រី
Vu Van Ninh បានសំណូមពរក្រសួងស្ថាប័នទាក់ទិនសហការជាមួយរដ្ឋ​អំណាច
ទីក្រុងដោះស្រាយការរាំងស្ទះបង្កលក្ខណៈងាយស្រួលឲ្យទីក្រុង​អភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ