ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ជួបធ្វើការជាមួយធនាគារជាតិ
|
ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ជួបធ្វើការជាមួយធនាគារជាតិ |
(VOV)_នារសៀលថ្ងៃទី២២មេសា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីរដ្ឋា ភិបាល លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីជំនួបធ្វើការ ជាមួយធនាគារ
ជាតិ ស្ដីអំពីការអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល ស្ដីអំពីសកម្មភាពរបស់
ធនាគារ ទីផ្សាររូបីយវត្ថុ និងភារកិច្ចស្នូលរបស់ផ្នែកធនាគារ ក្នុងឆ្នាំ ២០១៦។ ថ្លែង
មតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះ
សកម្មភាពរបស់ផ្នែកធនាគារក្នុងរយៈពេល៥ឆ្នាំកន្លងទៅ បានម្ចាសការ សកម្ម
រួមសហការជាមួយបណ្ដាក្រសួង ស្ថាប័ន និងតំបន់ អនុវត្តភារកិច្ច និងដំណោះ
ស្រាយនានា សំដៅរួមចំណែកស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ឧបនា
យករដ្ឋមន្ត្រី លោក Vuong Dinh Hue ក៏បានស្នើអោយធនាគារជាតិ បន្តក្តាប់ជាប់
ខ្លឹមសារ និងដំណោះស្រាយនានា ស្ដីអំពីការបញ្ជាណែនាំ គោលនយោបាយរូបី
យវត្ថុ ការប្រាក់ ធានាសមស្របជាមួយបំរ៉ែបំរួលម៉ាក្រូសេដ្ឋកិច្ច និងគោលដៅទប់
ទល់នឹងអតិផរណា៕