ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ជួបសំណេះសំណាលជនរួមជាតិខ្មែរ
|
ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ជួបសំណេះសំណាលជនរួមជាតិខ្មែរ |
(VOV)_នាថ្ងៃទី៧មេសា នៅខេត្ត Soc Trang (ភាគខាងត្បូងវៀតណាម) គណៈកម្មា
ធិការទទួលបន្ទុកតំបន់ភូមិភាគខាងត្បូងប៉ែកខាងលិច រួមសហការជាមួយខេត្ត Soc
Trang រៀបចំជំនួបប្រាស្រ័យអបអរសាទរបុណ្យចូលឆ្នាំថ្មី របស់ជនរួមជាតិខ្មែរ តំបន់
ភូមិភាគខាងត្បូងប៉ែកខាងលិចឆ្នាំ២០១៧។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានស្នើអោយ
គ្រប់ក្រសួង ស្ថាប័ន និងតំបន់ត្រូវអនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្ស
និងរដ្ឋ ចំពោះវិស័យជនជាតិ សាសនា បន្តយកចិត្តទុកដាក់ ថែទាំដល់ជីវភាពរស់នៅ
របស់ជនរួមជាតិខ្មែរថែមទៀត។ តាងនាមអោយរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី
លោក Vuong Dinh Hue បានជូនពរជនរួមជាតិខ្មែរ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី
ប្រកបដោយសប្បាយរីករាយ សាមគ្គីភាព សុវត្ថិភាព និងសន្សំសំចៃ៕