ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue បានចូលរួមវេទិការស្តីពីច្បាប់សហភាពសហករណ៍អន្តរជាតិអាស៊ី - ប៉ាស៊ីហ្វិក

(VOVWORLD) -  នារសៀលថ្ងៃទី ១៧ ខែមេសានៅទីក្រុង ហូជីមិញបានប្រារព្ធពិធីបើកវេទិកា ស្តីពីច្បាប់សហភាព សហករណ៍តំបន់អាស៊ី - ប៉ាស៊ីហ្វិក។ ប្រតិភូជាតិនិងអន្តរ ជាតិជាង ៣០០ នាក់និងជាតំណាងសហភាពសហករណ៍ជាង១០០ មកពីប្រទេសនិងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ៣៣ ដែលបានចូលរួមក្នុងវេទិកានេះ។

ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue បានចូលរួមវេទិការស្តីពីច្បាប់សហភាពសហករណ៍អន្តរជាតិអាស៊ី - ប៉ាស៊ីហ្វិក - ảnh 1 ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងវេទិកា (រូបថតៈ chinhphu.vn)

ដោយប្រធានបទ “ការបង្កើតក្របខ័ណ្ឌច្បាប់និងគោលនយោបាយងាយស្រួលដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃសហករណ៍នៅក្នុងសតវត្សរ៍ទី ២១” ចែករំ លែកបទពិសោធន៏នៃបណ្តាប្រទេសអាស៊ី - ប៉ាស៊ីហ្វិក ក្នុងការបង្កើតបរិយាកាសងាយស្រួលនិងអភិវឌ្ឍប្រព័ន្ធអេកូសហករ ក៏ដូចជាគោលនយោបាយរបស់រដ្ឋាភិបាលនិងសកម្មភាពពីវិស័យសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម នាពេលបច្ចុប្បន្ន។ អង្គវេទិកាក៏បានស្នើឡើងនូវដំណោះស្រាយ ផែនការសកម្មភាព និងដំណើរការអនុវត្តជាក់ស្តែងនាប៉ុន្មានឆ្នាំខាងមុខ ក្នុងកម្រិតជាតិនិងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue បានចូលរួមវេទិការស្តីពីច្បាប់សហភាពសហករណ៍អន្តរជាតិអាស៊ី - ប៉ាស៊ីហ្វិក - ảnh 2ទិដ្ឋភាពនៃវេទិកា (រូបថតៈ chinhphu.vn) 

អញ្ជើញថ្លែងមតិក្នុងវេទិកា ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានសម្តែងនូវគោលបំណងថា៖ “ទាក់ទងនឹងក្របខ័ណ្ឌច្បាប់ ខ្ញុំសូមស្នើឲ្យវេទិកា ជួយចូលរួមបញ្ចេញ មតិមួយចំនួនអំពីតួនាទីនៃការគ្រប់គ្រងរដ្ឋលើសហភាពសហករណ៍គួរយ៉ាងដូចម្តេច។ សហភាពសហករណ៍គឺជាអង្គការមួយដែលតំណាងឱ្យសិទ្ធិស្របច្បាប់និង ផលប្រយោជន៍របស់អង្គការជាសមាជិក។ ក្នុងពេលបច្ចុប្បន្ននេះយើងអាចប្រគល់សិទ្ធឲ្យសហភាព សហ ករណ៍អនុវត្តន៍សេវាកម្មសាធារណៈមួយចំនួនដែលរៀបចំដោយរដ្ឋដែរឬអត់”។

ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue បានចូលរួមវេទិការស្តីពីច្បាប់សហភាពសហករណ៍អន្តរជាតិអាស៊ី - ប៉ាស៊ីហ្វិក - ảnh 3ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការ (រូបថតៈ chinhphu.vn) 

ស្របគ្នានឹងវេទិកានេះគឺជាពិព័រណ៍ពាណិជ្ជកម្មសហករណ៍ ឆ្នាំ ២០១៩ ដោយមានស្តង់ជាង ៣៥០ ស្តង់ ដែលបង្ហាញផលិតផលនិងសកម្មភាពជាច្រើន ក្នុងស្រុកនិងអន្តរ ជាតិដូចជាជប៉ុន តៃវ៉ាន់ (ចិន) ថៃ ម៉ាឡេស៊ី និងហ្វីលីពីនជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ