ឧបនាយករដ្ឋមន្រ្តីកម្ពុជា លោកស្រី ម៉ែនសំអន វាយតម្លៃខ្ពស់ចំពោះការ រួមចំណែករបស់ BIDV / BIDC ចំពោះសេដ្ឋកិច្ចកម្ពុជា
(VOVWORLD) -លោក ជាចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា៖ ធនាគារ BIDV / BIDC បានដើរតួនាទីតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យ កសិកម្ម និងអភិវឌ្ឍន៍ជនបទ។
ពិធីរំលឹកខួបលើកទី ១០ នៃការបង្កើត BIDC (ខែកញ្ញា ឆ្នាំ២០០៩ -ខែកញ្ញា ឆ្នាំ ២០១៩) (រូបថត៖ vnanet.vn) |
ឧបនាយករដ្ឋមន្រ្តីកម្ពុជា លោកស្រី ម៉ែនសំអន បានវាយតម្លៃខ្ពស់ចំពោះការ រួមចំណែករបស់ ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC - ដែលចំណុះធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម - BIDV) ចំពោះសេដ្ឋកិច្ចកម្ពុជា ហើយអះអាងថា BIDV / BIDC តែងតែដើរតួនាទីជាក្បាលម៉ាស៊ីនក្នុងចំណោមសហគ្រាសវៀតណាម ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ព្រមទាំងបន្តពង្រីកនូរតួនាទីជាស្ពានតភ្ជាប់ក្នុងសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ថ្លែងនៅក្នុងពិធីរំលឹកខួបលើកទី ១០ នៃការបង្កើត BIDC (ខែកញ្ញា ឆ្នាំ២០០៩ -ខែកញ្ញា ឆ្នាំ ២០១៩) និងបណ្ដាអង្គភាពពាណិជ្ជកម្ម BIDV ប្រចាំនៅកម្ពុជានោះ លោក ជាចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា៖ ធនាគារ BIDV / BIDC បានដើរតួនាទីតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យ កសិកម្ម និងអភិវឌ្ឍន៍ជនបទ។លោកជាចាន់តូ បានទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់ BIDC ក្នុងប្រព័ន្ធធនាគារនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្សារភ្ជាប់ជាមួយគោលដៅសំខាន់ចំនួន ៤ គឺ កំណើន ការងារធ្វើ សមភាព និងប្រសិទ្ធិភាព៕