ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់
|
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក
Pham Binh Minh ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ (Nguyễn Nga)
|
(VOV)_នាល្ងាចថ្ងៃទី ១៣ មេសា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋ
មន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយឯក
អគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំនៅវៀតណាម លោកស្រី Wendy Matthews។ នៅក្នុងជំនួប
នេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានស្នើឲ្យ
ភាគីទាំងពីរបង្កើនការអនុវត្តប្រកបដោយប្រសិទ្ធភាពចំពោះបណ្ដាយន្តការទ្វេភាគី
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ ។ ឧបនាយក
រដ្ឋមន្រ្តីគ៏បានស្នើឲ្យប្រទេសទាំងពីរបន្ត សហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការរៀបចំ
ប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ APEC ឆ្នាំ ២០១៧ ជាពិសេសគឺ កិច្ចប្រជុំកំពូល
APEC នៅទីក្រុង Da Nang ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោកស្រី Wendy Matthews បានវាយតម្លៃខ្ពស់ចំពោះ
ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៦។ ឯកអគ្គរដ្ឋទូត Wendy
Matthews បានឲ្យដឹងថានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នរបស់
វៀតណាមសំដៅរៀបចំយ៉ាងល្អចំពោះដំណើរទស្សនកិច្ចនៃបណ្ដាគណៈប្រតិភូជាន់ខ្ពស់
នារយៈពេលខាងមុខ ក៏ដូចជារៀបចំយ៉ាងជោគជ័យ APEC ឆ្នាំ ២០១៧ ជំរុញបណ្ដា
វិស័យសហប្រតិបត្តិការ នាំទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម នូវែលហ្សេឡង់
ក្លាយទៅជាដៃគូយុទ្ធសាស្ត្រ ៕