ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលលោក Truong Hoa Binh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Phu Yen

(VOVWORLD) - ថ្លែងនៅទីនេះ លោកឧបនាយករដ្ឋមន្រ្តីបានចាត់ទុកថា ទោះបីជាមាន ការលំបាកជាច្រើនក៏ដោយ ប៉ុន្តែនាពេលកន្លងទៅ ខេត្ត Phu Yen មានការ ខិតខំប្រឹងប្រែងជាច្រើនគួរឲ្យកត់សម្គាល់។
ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលលោក Truong Hoa Binh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Phu Yen - ảnh 1 លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh ថ្លែងនៅក្នុងជំនួបធ្វើការ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៦ ឧសភា ឧប នាយករដ្ឋមន្រ្តីប្រចាំការរដ្ឋា ភិបាលវៀត ណាមលោក Truong Hoa Binh បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Phu Yen អំពីស្ថានភាពសេដ្ឋកិច្ចសង្គមនៅតំបន់។

ថ្លែងនៅទីនេះ លោកឧបនាយករដ្ឋមន្រ្តីបានចាត់ទុកថា ទោះបីជាមាន ការលំបាកជាច្រើនក៏ដោយ ប៉ុន្តែនាពេលកន្លងទៅ ខេត្ត Phu Yen មានការ ខិតខំប្រឹងប្រែងជាច្រើនគួរឲ្យកត់សម្គាល់។ ស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សង្គមមានការរីកចម្រើន ជាពិសេសគឺការងារកាត់បន្ថយភាពក្រីក្រចំពោះ តំបន់ជនជាតិភាគតិច។ លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បាន ស្នើឲ្យខេត្ត Phu Yen ត្រូវអនុវត្តឲ្យបានល្អនូវការទ្រទ្រង់សហគ្រាសនិង ប្រជាជនដើម្បីអភិវឌ្ឍយ៉ាងលឿននិងគ្រប់ជ្រុងជ្រោយ។ ដំបូងបង្អស់ ផ្ដោត សំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ កសិកម្មបច្ចេកវិទ្យាខ្ពស់ កែច្នៃ ជលផល និងកំពង់ផែសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ