ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh ទៅបំពេញដំណើរទស្សនកិច្ចការងារ នៅខេត្ត Quang Nam

(VOVWORLD) - នារសៀលថ្ងៃទី២៩ ខែកក្កដា ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀត ណាមលោក Truong Hoa Binh ប្រធានគណៈកម្មាធិការទទួលបន្ទុកការកែទម្រង់ រដ្ឋបាលរបស់រដ្ឋាភិបាល បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Nam អំពីការងារកែទម្រង់រដ្ឋបាល។
លោក Truong Hoa Binh បានស្នើឲ្យខេត្ត Quang Nam នាពេលខាងមុខ ត្រូវការបង្កើនការទទួលខុសត្រូវរបស់អ្នកដឹកនាំក្នុងការអនុវត្តកំណែទម្រង់ រដ្ឋបាល ជំរុញការផ្លាស់ប្ដូរថ្មី កែសម្រួលក្បាលម៉ាស៊ីនរដ្ឋបាល បង្កើនកំណែ ទម្រង់បែបបទរដ្ឋបាល ពិសេសគឺបែបបទពាក់ព័ន្ធដល់ដីធ្លី សំណង់ និង ពន្ធគយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ