ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam អញ្ជើញចួលរួមពិធីប្រគល់ពានរង្វាន់គុណភាពថ្នាក់ជាតិ

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam អញ្ជើញចួលរួមពិធីប្រគល់ពានរង្វាន់គុណភាពថ្នាក់ជាតិ - ảnh 1
ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam អញ្ជើញចួលរួមពិធីប្រគល់ពានរង្វាន់គុណភាពថ្នាក់ជាតិ
(Hà Thanh - kinhtedothi.vn)

(VOV)_នាថ្ងៃទី ២ មេសា នៅទីក្រុងហាណូយ ក្រសួង​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យាបានប្ររព្ធ
ពិធីប្រគល់ពានរង្វាន់គុណភាពថ្នាក់ជាតិ និងពាន​រង្វាន់​គុណភាពថ្នាក់អន្តរជាតិអាស៊ី -
 ប៉ាស៊ីហ្វិក (GPEA) ឆ្នាំ ២០១៦ សម្រាប់​អង្គភាពអាជីវកម្ម​ឆ្នើម ។ ពានរង្វាន់គុណភាព
ថ្នាក់​ជាតិបានប្រារព្ធជារៀងរាល់ឆ្នាំ​សម្រាប់អង្គភាពអាជីវកម្មមានសមិទ្ធលេចធ្លោក្នុង
ការផលិត ធ្វើអាជីវកម្ម កសាង និងអនុវត្ត​ប្រកបដោយប្រសិទ្ធភាពចំពោះប្រព័ន្ធគ្រប់
គ្រងគុណភាព ។ ពានរង្វាន់​គុណភាព​ថ្នាក់ជាតិរបស់វៀតណាម ស្ថិតនៅក្នុងប្រព័ន្ធពាន
រង្វាន់គុណភាព​អន្តរជាតិ​ក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។ ថ្លែងមតិនៅទីនេះ ឧបនាយក
រដ្ឋមន្រ្តី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា ការលើកទឹកចិត្ត​អង្គភាព​អាជីកម្ម​សំដៅ
​កែលម្អគុណភាពត្រូវផ្សាភ្ជាប់ជាមួយកិច្ចការគ្រប់គ្រងទីផ្សារដើម្បីបរិយាកាស
អភិវឌ្ឍន៍ស្អប្រសើរសម្រាប់អង្គភាពអាជីកម្ម និងផលប្រយោជន៍របស់អតិថិជន​។

“អង្គភាពអាជីវកម្មជាច្រើនរបស់វៀតណាមបានរីកចំរើននឹងមានកន្លែងឈរជើង
រឹងមាំលើទីផ្សារក្នុងស្រុកនិងអន្តរជាតិដោយមានគុណភាបរបស់ខ្លួននិងខ្ញុំមានគោល
បំណងថា ពានរង្វាន់គុណភាពថ្នាក់ជាតិនិងពានរង្វាន់គុណភាពថ្នាក់​អន្តរជាតិអាស៊ី -
 ប៉ាស៊ីហ្វិកនេះនឹងទាក់ទាញការយកចិត្តទុកដាក់មិនត្រឹមតែរបស់​អង្គភាព​អាជីវកម្ម
ប៉ុណ្ណោះទេថែមទាំងពីសង្គមទាំងមូលទៀតផង។ ជាពិសេស​គឺបង្កើត​​កម្លាំងចលករ
សម្រាប់សហគមន៍​អង្គភាពអាជីកម្មវៀតណាមសំដៅ​ផ្លាស់​ប្ដូ​រថ្មី ច្នៃប្រឌិត និងលើក
កម្ពស់​គុណភាពដើម្បី​ប្រទេស​អភិវឌ្ឍ​យ៉ាងឆាប់​រហ័ស​ប្រកប​ដោយនិរន្តរភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ