ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue សំណូមពរឲ្យបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ណាមបូខាងលិច

ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue សំណូមពរឲ្យបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ណាមបូខាងលិច - ảnh 1
ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ប្រធានគណៈកម្មាធិការទទួលបន្ទុក
តំបន់ណាមបូខាងលិច (រូបថត៖chinhphu.vn)

(VOVworld) - នាថ្ងៃទី២៣ សីហា នៅខេត្ត Soc Trang ភាគខាងត្បូងវៀតណាម
គណៈកម្មាធិការទទួលបន្ទុកតំបន់ណាមបូខាងលិចបានរៀបចំសន្និសីទអំពីការងារ
ជនជាតិ ជំនឿសាសនា សន្តិសុខការពារជាតិនៅភូមិភាគតំបន់ណាមបូខាងលិច។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានសង្កត់
ធ្ងន់ថា ខេត្តក្រុងក្នុងតំបន់ចាំបាច់ត្រូវជំរុញខ្លាំងផលិតកម្មអាជីវ កម្ម លើកកំពស់
គុណភាពជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីសំរាប់ ប្រជាជន កាត់បន្ថយ
ភាពក្រីក្រ ជាពិសេសចំពោះជនរួមជាតិជាជនជាតិភាគតិច តំបន់រងគ្រោះរាំងស្ងួត
និងការជ្រាបចូលនៃទឹកប្រៃ។លោកឧបនាយករដ្ឋមន្ត្រីបានសំណូមពរឲ្យតំបន់
ក្រសួង ស្ថាប័ននានាសកម្មអនុវត្តន៍ឲ្យបានល្អនូវគោល នយោបាយជនជាតិ
គោលនយោបាយជំនឿសាសនា បង្កើនសន្តិសុខព្រំដែន ផ្សាភ្ជាប់ការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមនឹងការធានាសន្តិសុខការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ