ឧបនាយករដ្ឋមន្រ្តីវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh

ឧបនាយករដ្ឋមន្រ្តីវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh - ảnh 1
លោក Vu Duc Dam វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តសេដ្ឋកិច្ចសង្គមដែលខេត្តទទួលបានក្នុងរយៈពេល៧ខែដើមឆ្នាំ

(VOVworld) - នាថ្ងៃទី២១ សីហា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam
ដឹកនាំគណៈប្រតិភូរដ្ឋាភិបាល ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh អំពី
ស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៥
និងភារកិច្ចសំខាន់ក្នុងប៉ុន្មានខែចុងឆ្នាំខាងមុខ។នៅទីនេះ លោក Vu Duc Dam បាន
សង្កត់ធ្ងន់ថា ខេត្ត Quang Ninh ចាំបាច់ត្រូវបន្តអនុវត្តគំរោងការ ណ៍សំខាន់អំពីចរា
ចរណ៍ដើម្បីជំរុញសេដ្ឋកិច្ចអភិវឌ្ឍន៍ដោយតភ្ជាប់ជាមួយខេត្ត ក្រុងនានានៅក្នុង
តំបន់។លោកឧបនាយករដ្ឋមន្រ្តីក៏បានកត់សម្គាល់នូវការខំប្រឹងប្រែងរបស់ខេត្ត
Quang Ninh ក្នុងការវិនិយោគក្នុងវិស័យសង្គម សុខាភិបាល វប្បធម៌ អប់រំ ហើយ
មានគោលបំណងថា ខេត្តបន្តអនុវត្តរូបសណ្ឋានថ្មីដើម្បីបើក ទូលាយនៅលើ
ទូទាំងប្រទេសថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ