|
លោក Nguyen Xuan Phuc សំណេះសំណាលជាមួយកម្មាភិបាលបដិវត្តន៍ជើងចាស់១រូប
នៅស្រុក Nam Dan |
(VOVworld) - នាព្រឹកថ្ងៃទិ១ កក្កដា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
Xuan Phuc បានដឹកនាំគណៈប្រតិភូសមាជិកសមាជិការសភាមណ្ឌល Quang Nam ភាគកណ្ដាលវៀតណាម ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Phuoc Son ក្រោយពីសម័យប្រជុំលើកទី៩ រដ្ឋសភានិតិកាលទី១៣។នៅទីនេះ លោក Nguyen
Xuan Phuc បានថ្លែងថា Phuoc Son បានមានការផ្លាស់ប្ដូរយ៉ាង ឆាប់រហ័សលើច្រើន
វិស័យ ប៉ុន្តែអត្រាគ្រួសារក្រីក្រនៅតែខ្ពស់។ដោយហេតុនេះ ដើម្បីរួចផុតពីភាពក្រី
ក្រដោយនិរន្តភាព លោកបានសំណូមពរឲ្យគណៈកម្មាធិការ បក្ស រដ្ឋអំណាចគ្រប់
ជាន់ថ្នាក់និងប្រជាជនគ្រប់រូប ត្រូវម្ចាស់ការ ច្នៃប្រឌិតក្នុង របៀបគិតគូ របៀបធ្វើ ប្រើប្រាស់រូបសណ្ឋានសេដ្ឋកិច្ចមានប្រសិទ្ធិភាពក្នុង ផលិតកម្ម។លោក Nguyen
Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ឃុំនិមួយៗ ប្រជាពលរដ្ឋម្នាក់ៗ ត្រូវតែស្វែងយល់មូលហេតុអីដែលយើងនៅតែ
ក្រីក្រ។ការជួយឧបត្ថម្ភពីបក្ស រដ្ឋគឺត្រឹមត្រូវនិងចាំបាច់ ប៉ុន្តែចំពោះប្រជាពលរដ្ឋ
ម្នាក់ៗ ចំពោះរដ្ឋអំណាចត្រូវតែលើកត្រដែតស្មារតីកាត់បន្ថយភាពក្រីក្រ”៕