|
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius |
(VOVworld) - ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម
លោក Ted Osius នារសៀលថ្ងៃទី៤ មិនា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
Xuan Phuc បានសំដែងក្ដីសប្បាយរីករាយចំពោះដំណើរទស្សនកិច្ចនៅវៀតណាម
របស់ប្រធានាធិបតីអាមេរិកលោក Barack Obama ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែ
ឧសភាខាងមុខ។លោក Nguyen Xuan Phuc បានស្នើរឲ្យ អាមេរិកបន្តជួយឧបត្ថម្ភ
វៀតណាមអំពីគំរោងការណ៍កាត់បន្ថយភាពក្រីក្រ បម្រែ បម្រួលអាកាសធាតុ រួម
ចំណែកនាំទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងប្រទេស ទាំងពីរកាន់តែអភិវឌ្ឍន៍
ពីមួយថ្ងៃទៅមួយថ្ងៃ។រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Ted Osius បានអះអាងថា
អាមេរិកមានគោល បំណងក្លាយទៅជាដៃគូគួរឲ្យជឿទុកចិត្តរបស់វៀតណាមលើ
វិស័យសេដ្ឋកិច្ច និងកសាងនីតិរដ្ឋជាដើម៕