|
ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅទស្សនាក្រុមហ៊ុនតម្បាញកាត់ដេរ ២៩ខែមិនា (រូបថត៖TTXVN) |
(VOVworld) - ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នាព្រឹក ថ្ងៃទី៨
មិនា បានទៅបំពេញទស្សនកិច្ចការងារនៅក្រុមហ៊ុនភាគហ៊ុនតម្បាញកាត់ដេរ ២៩
ខែមិនា និងការិយាល័យស្ថាប័នអចិន្ត្រៃច្រកទ្វារព័ត៌មានអេឡិចត្រូនិក របស់រដ្ឋាភិ
បាលប្រចាំនៅទីក្រុង Da Nang។នៅក្រុមហ៊ុន២៩ខែមិនា លោក Nguyen Xuan Phuc
បានវាយតំលៃខ្ពស់និងលើកសរសើរនូវលទ្ធផលដែលក្រុម ហ៊ុនទទួលបានក្រោយ
រយៈពេល៤០ឆ្នាំអភិវឌ្ឍន៍និងរីកធំធាត់។នេះជារូប សណ្ឋានផលិតកម្មអាជីវកម្ម
មួយដែលមានការប្រែខ្លួនទាន់ពេលវេលាជាមួយ និន្នាការអភិវឌ្ឍន៍របស់ប្រទេស
ជាតិ។
រីឯនៅការិយាល័យច្រកទ្វារព័ត៌មានអេឡិចត្រូវនិករដ្ឋាភិបាល លោក Nguyen Xuan
Phuc បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សែនសំខាន់របស់សារព័ត៌មាននា បច្ចុប្បន្ន។
ហេតុនេះហើយ ច្រកទ្វារព័ត៌មានអេឡិចត្រូវនិករដ្ឋាភិបាលត្រូវជាអង្គ ភាពមួយក្នុង
ចំណោមអង្គការដើរមុខក្នុងការឃោសនាគោលជំហរ គោលនយោ បាយរបស់
រដ្ឋាភិបាលទៅដល់ប្រជាជន៕