|
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc |
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយលើកទី៦០នៃទិវាបង្កើតបក្សប្រជា
ជនបដិវត្តន៍ឡាវ (ថ្ងៃទី២២ មិនា ឆ្នាំ១៩៥៥ ថ្ងៃទី២២ មិនា ឆ្នាំ២០១៥) ឧបនាយករដ្ឋ
មន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងជាប្រធានគណៈកម្មា ធិការសហប្រតិ
បតិ្តការវៀតណាម-ឡាវ បានផ្ញើរកន្ត្រកផ្កាអបអរសាទរជូនស្ថានទូត ឡាវប្រចាំនៅ
វៀតណាម។ ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន គណៈកម្មាធិការ និងអង្គការមហាជាន
ផ្សេងៗនៅ មជ្ឈឹមនិងទីក្រុងហាណូយ ក៏បានទៅអបអរសាទរនៅស្ថានទូតឡាវ។
ថ្នាក់ដឹកនាំ ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម និងទីក្រុងដាណាំង ភាគ
កណ្ដាលវៀតណាម ក៏បានទៅអបអរសាទរនៅអគ្គស្ថានកុងស៊ុលឡាវប្រចាំនៅ
ទីក្រុងទាំង២នេះ ផងដែរ។
ក្នុងឱកាសនេះដែរ ក្រសួង ស្ថាប័ន និងខេត្តក្រុងនានាដែលមានទំនាក់ទំនងសហ ប្រតិបតិ្តការជាមួយបណ្ដាក្រសួង ស្ថាប័ន និងតំបន់របស់ឡាវ ក៏បានផ្ញើរសារទូរ
លេខអបអរសាទរ៕