ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅជូនពរ ឆ្នាំថ្មីនៅខេត្ត Ha Nam

(VOVworld) - នាថ្ងៃទី២៤ កុម្ភៈ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan
 Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរឆ្នាំថ្មីដល់បក្សភាគនិង ប្រជាជនខេត្ត
 Ha Nam ភាគខាងជើងវៀតណាម។លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា
ខេត្ត Ha Nam មានផ្ទៃដីតូចប៉ុន្តែដោយចំណេះដឹងរបស់ ប្រជាជនខ្ពស់ ទីតាំងដ៏
ងាយស្រួលនៅជាប់រដ្ឋធានី ដូឆ្នេះហើយតម្រូវការអភិវឌ្ឍន៍ គឺធំធេងណាស់។ក្នុង
ឆ្នាំ២០១៥ ខេត្តត្រូវមានដំណោះស្រាយជាក់ស្ដែងដើម្បីផ្ទេរប្ដូរ រចនាសម្ព័ន្ធដំណាំ
ដាំដុះយ៉ាងឆាប់រហ័ស កសាងជនបទថ្មី ដោយប្រមូលផ្ដុំទៅលើ ការអភិវឌ្ឍន៍វិទ្យា
សាស្ត្របចេ្ចកវិទ្យា សេវ៉ាឧស្សាហ-កសិកម្ម។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅជូនពរ ឆ្នាំថ្មីនៅខេត្ត Ha Nam - ảnh 1
លោក Nguyen Xuan Phuc វាយស្គរក្នុងពិធីបើកពិធីបុណ្យវត្ត Bai Dinh ខេត្ត Ninh Binh

មុននោះ លោក Nguyen Xuan Phuc បានអញ្ជើញទៅវាយស្គរក្នុងពិធីបើកពិធី
បុណ្យវត្ត Bai Dinh ខេត្ត Ninh Binh ភាគខាងជើងវៀតណាម។ក្នុងថ្ងៃបើកពិធីបុណ្យ បានមានភ្ញៀវរាប់ម៉ឺននាក់នៅគ្រប់ទិសទីមកអុធធូប ទស្សនាវត្ត Bai Dinh ធំបំផុត
នៅតំបន់អាស៊ីអាគ្នេយ៍នេះ៕    

ប្រតិកម្មទៅវិញ

ផ្សេងៗ