ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh អញ្ជើញទទួលជួបឌុចនៃ តំបន់ដែនដី York
(VOVWORLD) - នៅក្នុងជំនួបជាមួយឌុចនៃតំបន់ដែនដី York ព្រះរាជបុត្រាអង់គ្លេស Andrew ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង ពីរនោះ នាថ្ងៃទី៤ ខែធ្នូ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានសម្ដែងនូវជំនឿថា ដំណើរទស្សនកិច្ចរបស់ព្រះរាជបុត្រា នឹងបង្កើតកម្លាំងចលករថ្មីដើម្បីភាគីទាំងពីរបើកពង្រីកកិច្ចសហប្រតិបតិ្តការ ទ្វេភាគី។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh បានស្នើអោយព្រះ រាជវង្សានុវង្សនិងបុគ្គលព្រះរាជបុត្រាអង់គ្លេស លើកទឹកចិត្តមជ្ឈដ្ឋានសហគ្រិន អង់គ្លេសបណ្ដាក់ទុនចូលមកវៀតណាម ព្រមទាំងចលនារដ្ឋាភិបាលនិងដៃគូ នានារបស់អង់គ្លេសសហប្រតិបតិ្តការវិនិយោគនិងអភិវឌ្ឍន៍គម្រោងការណ៍ សាកលវិទ្យាល័យវៀតណាម-អង់គ្លេសនៅទីក្រុងដាណាំង ក៏ដូចជាជំរុញកិច្ច សហប្រតិបតិ្តការជាមួយវៀតណាមលើវិស័យហិរញ្ញវត្ថុ អប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្របច្ចេកវិទ្យា ចាប់ផ្ដើមអាជីវកម្ម និងច្នៃប្រឌិត ផងដែរ។
ចំណែកឯព្រះរាជបុត្រា Andrew បានអោយដឹងថា នេះជាដំណើរទស្សនកិច្ច លើកទី៧របស់ទ្រង់មកដល់វៀតណាម ព្រមទាំងសម្ដែងនូវគោលបំណងថា វៀត ណាមបន្តបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនអង់គ្លេសដែលកំពុងធ្វើ សកម្មភាពនៅវៀតណាម ផងដែរ៕