ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung៖ វិស័យបន្សាំទៅនឹងបម្រែ បម្រួលអាកាសធាតុគឺជាសសរទ្រុងនៃទំនាក់ទំនងវៀតណាម-ហូឡង់

(VOVWORLD) - ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បាន ចាត់ទុកថា ជាមួយបទពិសោធន៍និងប្រៀបខ្លាំងរបស់ខ្លួន ហូឡង់អាចជួយវៀត ណាមកសាងផែនការមេស្ដីពីធនធានទឹកនិងការការពារបរិស្ថាន បង្ការប្រឆាំង នឹងការស្រុតបាក់ដីតាមមាត់ទន្លេ ឆ្នេរសមុទ្រ ក៏ដូចជាការបន្សាំទៅនឹងបម្រែ បម្រួលអាកាសធាតុនៅតាមទីក្រុងនានានិងការអភិវឌ្ឍថាមពលកកើតឡើងវិញ ជាដើម។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung៖ វិស័យបន្សាំទៅនឹងបម្រែ បម្រួលអាកាសធាតុគឺជាសសរទ្រុងនៃទំនាក់ទំនងវៀតណាម-ហូឡង់ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៧នេះ (រូបថត៖ VOV)

  នាព្រឹកថ្ងៃទី៩ ខែមេសា នៅរដ្ឋធានីហាណូយ ផ្នែកវៀតណាមក្នុងគណៈ កម្មាធិការអន្តររដ្ឋាភិ បាលវៀតណាម-ហូឡង់ទទួលបន្ទុកការបន្សាំទៅនឹងបម្រែ បម្រួលអាកាសធាតុនិងការគ្រប់គ្រងទឹក បានរៀបចំកិច្ចប្រជុំលើកទី៧។ ឧប នាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ប្រធានផ្នែកវៀតណាមក្នុង គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ហូឡង់ទទួលបន្ទុកការបន្សាំទៅនឹង បម្រែបម្រួលអាកាសធាតុនិងការគ្រប់គ្រងទឹក និងរដ្ឋមន្រ្តីក្រសួងមូលដ្ឋានហេដ្ឋា រចនាសម្ព័ន្ធនិងគ្រប់គ្រងទឹកហូឡង់លោក Cara van Nieuwenhuizen បាន អញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំ។

        ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បាន ចាត់ទុកថា ជាមួយបទពិសោធន៍និងប្រៀបខ្លាំងរបស់ខ្លួន ហូឡង់អាចជួយវៀត ណាមកសាងផែនការមេស្ដីពីធនធានទឹកនិងការការពារបរិស្ថាន បង្ការប្រឆាំង នឹងការស្រុតបាក់ដីតាមមាត់ទន្លេ ឆ្នេរសមុទ្រ ក៏ដូចជាការបន្សាំទៅនឹងបម្រែ បម្រួលអាកាសធាតុនៅតាមទីក្រុងនានានិងការអភិវឌ្ឍថាមពលកកើតឡើងវិញ ជាដើម។ លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖

        “ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហូឡង់ស្ដីពីការបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុនិងការគ្រប់គ្រងទឹក រដ្ឋាភិបាលវៀតណាមនឹងបញ្ជាណែនាំអោយក្រសួង ស្ថាប័ននិងតំបន់នានា ប្រមូលផ្ដុំអនុវត្តន៍រាល់កម្មវិធីនិងគម្រោងដែលត្រូវបានឯកភាពសហប្រតិបតិ្តការដោយភាគីទាំងពីរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្ដូរ ពន្លឿន ខ្លឹមសារថ្មីៗ ដោយឈរលើសក្ដានុភាពនិងឧត្តមភាពរបស់វៀតណាមនិងប្រៀប ខ្លាំងរបស់ហូឡង់ តាមនោះរួមចំណែកនាំទំនាក់ទំនងរវាងប្រទេសទាំងពីរក្លាយ ទៅជាទំនាក់ទំនងគំរូរវាងបណ្ដាប្រទេសលើពិភពលោកក្នុងវិស័យទប់ទល់នឹង បម្រែបម្រួលអាកាសធាតុនិងការកើនឡើងនីវ៉ូទឹកសមុទ្រ”។

        ក្នុងក្របខ័ណ្ឌកិច្ចប្រជុំលើកទី៧នេះ ភាគីទាំងពីរបានចុះហត្ថលេខាលើ ឯកសារសហប្រតិបតិ្តការមយយចំនួនរវាងស្ថាប័ននិងសាកលវិទ្យាល័យនានានៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ