ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ចូលរួមពិធីរំលឹកខួបលើក ទី៧០ជ័យជំនះ Moc Hoa
(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែសីហា ពិធីរំលឹកខួបលើកទី៧០ជ័យជំនះ Moc Hoa (ថ្ងៃទី ១៨ ខែសីហា ឆ្នាំ១៩៤៨) បានប្រព្រឹត្តទៅនៅទីរួមខេត្ត Kien Tuong ខេត្ត Long An ភាគខាងត្បូងវៀតណាម។
ជ័យជំនះ Moc Hoa ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ ជាសញ្ញាសម្គាល់ដ៏ភ្លឺស្វាងបំផុតក្នុងដំណើរការតស៊ូរំដោះប្រជាជាតិនៃប្រទេស វៀតណាម។ អញ្ជើញថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានបញ្ជាក់ថា រួមជាមួយជ័យជំនះ Viet Bac ឆ្នាំ១៩៤៧ និងជ័យជំនះព្រំដែន ឆ្នាំ១៩៥០នោះ គឺជ័យជំនះ Moc Hoa នាគ្រានោះ បានក្លាយ ទៅជាកម្លាំងចលករដ៏ធំធេងដែលលើកទឹកចិត្តគាំទ្រកងទ័ពនិងប្រជាជននៃ ប្រទេសវៀតណាមទាំងពីរភាគ បន្តសាមគ្គីគ្នាក្រោកឈរឡើងដណ្ដើមបានជ័យ ជំនះដ៏ត្រចះត្រចង់ជាច្រើនថែមទៀតនៅឆ្នាំក្រោយៗ រួមចំណែកបង្កើតឡើងជ័យ ជំនះដ៏មហិមារនិទាឃរដូវឆ្នាំ១៩៧៥ បង្រួបបង្រួមប្រទេសជាតិ។ លោក Truong Hoa Binh បានស្នើឲ្យគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់និងប្រជាជនគ្រប់ស្រទាប់ នៃខេត្ត Long An ចាំបាច់ត្រូវបន្តពង្រីកនូវប្រពៃណីដ៏ល្អប្រសើរនោះ ដោយសាមគ្គី គ្នា រួមដៃរួមកម្លាំងប្រឡងប្រណាំងស្នេហាជាតិនិងធ្វើផលិតកម្មដោយច្នៃប្រឌិត៕