ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh អញ្ជើញចូលរួមពិធីសម្ពោធ រោងចក្រឧណ្ហអគ្គីសនី Vinh Tan 4

(VOVWORLD) - អញ្ជើញថ្លែងនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានកត់សម្គាល់ហើយវាយតម្លៃខ្ពស់ចំពោះការដែលរោងចក្រនេះប្រើប្រាស់ បច្ចេកវិទ្យាទំនើប ហើយត្រូវបានវាយតម្លៃថា ជារោងចក្រឧណ្ហអគ្គីសនីដោយ គុណភាពជួរមុខនៅវៀតណាម ក៏ដូចជាឆ្លើយតបយ៉ាងល្អនឹងសំណូមពរនានាក្នុង កិច្ចការពារបរិស្ថានផងដែរ។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh អញ្ជើញចូលរួមពិធីសម្ពោធ រោងចក្រឧណ្ហអគ្គីសនី Vinh Tan 4 - ảnh 1ទិដ្ឋភាពនៅពិធីសម្ពោធ (រូបថត៖ congthuong.vn) 

  នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅឃុំ Vinh Tan ស្រុក Tuy Phong ខេត្ត Binh Thuan សម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាម (EVN) បានរៀបចំពិធី សម្ពោធគម្រោងរោងចក្រឧណ្ហអគ្គីសនី Vinh Tan 4។

អញ្ជើញថ្លែងនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានកត់សម្គាល់ហើយវាយតម្លៃខ្ពស់ចំពោះការដែលរោងចក្រនេះប្រើប្រាស់ បច្ចេកវិទ្យាទំនើប ហើយត្រូវបានវាយតម្លៃថា ជារោងចក្រឧណ្ហអគ្គីសនីដោយ គុណភាពជួរមុខនៅវៀតណាម ក៏ដូចជាឆ្លើយតបយ៉ាងល្អនឹងសំណូមពរនានាក្នុង កិច្ចការពារបរិស្ថានផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើអោយ EVN ជំរុញ ខ្លាំងនូវការអនុវត្តបច្ចេកវិទ្យា បច្ចេកទេសទំនើបៗ ការគ្រប់គ្រងនិងប្រតិបត្តិប្រកប ដោយសុវត្ថិភាព ដើម្បីរួមចំណែកធានាការផ្គត់ផ្គង់អគ្គីសនីសម្រាប់ប្រទេសជាតិ មិនទុកអោយកើតមានឡើងបញ្ហាបំពុលបរិស្ថានក្នុងការគ្រប់គ្រងនិងការប្រតិបត្តិរោងចក្រយ៉ាងដាច់ខាត។ រោងចក្រឧណ្ហអគ្គីសនី Vinh Tan 4 ជាគម្រោងសំខាន់ដែលស្ថិតនៅក្នុង ផែនការមេអភិវឌ្ឍថាមពលអគ្គីសនីជាតិដំណាក់កាល២០១១-២០២០ ទស្សនៈ វិស័យដល់ឆ្នាំ២០៣០។ គម្រោងរោងចក្រនេះមានទុនវិនិយោគសរុបជាង៣៦ លានលានដុងដោយអានុភាពសរុបចំនួន១២០០ MV៕

ប្រតិកម្មទៅវិញ

ផ្សេងៗ