ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tay Ninh
(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តីក៏ បានទៅអុជធូបទៀននៅកេរ្តិ៍ដំណែលមូលដ្ឋានរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអា សន្នសាធារណៈរដ្ឋភាគខាងត្បូងវៀតណាមក្នុងសម័យកាលតស៊ូប្រឆាំងអាមេរិកសង្គ្រោះជាតិនៅឃុំ Tan Lap ផងដែរ។
នាថ្ងៃទី១៨ ខែសីហា ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅសួរសុខទុក្ខនិងប្រគល់អំណោយជូន សិស្សានុសិស្សក្រីក្ររៀនសូត្រពូកែនិងគ្រួសារគោលនយោបាយមួយចំនួននៅឃុំព្រំដែន Tan Lap ស្រុក Tan Bien ខេត្ត Tay Ninh។ លោកឧបនាយករដ្ឋមន្រ្តីក៏ បានទៅអុជធូបទៀននៅកេរ្តិ៍ដំណែលមូលដ្ឋានរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអា សន្នសាធារណៈរដ្ឋភាគខាងត្បូងវៀតណាមក្នុងសម័យកាលតស៊ូប្រឆាំងអាមេរិកសង្គ្រោះជាតិនៅឃុំ Tan Lap ផងដែរ។
លោក Truong Hoa Binh បានប្រគល់កង់ចំនួន១០០គ្រឿងជូនក្មួយៗ សិស្សានុសិស្សក្រីក្ររៀនសូត្រពូកែ ប្រគល់អំណោយចំនួន១៥០ចំណែកជូន គ្រួសារក្រីក្រ គ្រួសារគោលនយោបាយ ព្រមទាំងប្រគល់អាហារូបករណ៍ជូន សិស្សានុសិស្ស ផ្ដល់ជំនួយឧបត្ថម្ភជូនដល់គ្រូបង្រៀននៅឃុំ Tan Lap ជួយ ឧបត្ថម្ភឃុំ Tan Lap បំពាក់អូប៉ាល័រ និងជួសជុលកែលម្អកេរ្តិ៍ដំណែលមូលដ្ឋានរដ្ឋា ភិបាលបដិវត្តន៍ក្នុងតម្លៃសរុបជាង១ពាន់លានដុង ផងដែរ៕