ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam៖ គ្រូបង្រៀនម្នាក់ៗត្រូវតែមានចំណេះដឹងផងនិងទឹកចិត្តផង
(VOVWORLD) - ថ្លែងនៅកម្មវិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បាន ចែករំលែកថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ វិស័យអប់រំនិងបណ្ដុះបណ្ដាលរបស់វៀត ណាមទទួលបានលទ្ធផលគួរអោយចាប់អារម្មណ៍ជាច្រើន ដែលត្រូវបានសហ គមន៍អន្តរជាតិវាយតម្លៃខ្ពស់។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ចូលរួមកម្មវិធី (រូបថត៖ baogiaoduc) |
នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ សហជិពអប់រំវៀតណាម បានសហការជាមួយក្រសួងអប់រំនិងបណ្ដុះបណ្ដាល ស្ថានីយ៍ទូរទស្សន៍វៀត ណាមរៀបចំកម្មវិធី “ជំនួសអោយសេចក្ដីតបស្នងគុណ” ឆ្នាំ២០១៩ សំដៅលើក តម្កើងគុណបំណាច់របស់បណ្ដាគ្រូបង្រៀនដែលបាននិងកំពុងជំនះពុះពារលើការលំបាក ដើម្បីលះបង់សម្រាប់បុព្វហេតុអប់រំមនុស្ស។ ថ្លែងនៅកម្មវិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បាន ចែករំលែកថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ វិស័យអប់រំនិងបណ្ដុះបណ្ដាលរបស់វៀត ណាមទទួលបានលទ្ធផលគួរអោយចាប់អារម្មណ៍ជាច្រើន ដែលត្រូវបានសហ គមន៍អន្តរជាតិវាយតម្លៃខ្ពស់។ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា គ្រូប ង្រៀនត្រូវតែមានចំណេះដឹងផងនិងទឹកចិត្តផង។ ប្រសិនបើលោកគ្រូអ្នកគ្រូម្នាក់ៗ ខិតខំប្រឹងប្រែងដើម្បីឈ្នះលើខ្លួនឯង បន្តពង្រីកស្នាដៃអោយបានល្អៗ ជំនះ ពុះពារលើរាល់កំហិតនោះ គឺបុព្វហេតុផ្លាស់ប្ដូរថ្មីវិស័យអប់រំនឹង សម្រេចបានជោគជ័យជាពុំខាន ហើយគុណភាពនៃប្រភពធនធានមនុស្សរបស់ប្រទេសជាតិនឹងត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ចំណុចពិសេសនៃកម្មវិធី “ជំនួសអោយសេចក្ដីតបស្នងគុណ” នោះគឺរាល់ បទយកការណ៍ពោរពេញទៅដោយមនោសញ្ចេតនាគួរអោយរំជួលចិត្ត និងការ ចូលរួមរបស់ឥស្សរៈជនដែលជាភ្ញៀវអញ្ជើញពិសេស។ ជារៀងរាល់ឆ្នាំ កម្មវិធី តែងតែដំណាលឡើងវិញនូវរឿងរ៉ាវជាច្រើនស្ដីពីគ្រូបង្រៀនជាគំរូដែលកំពុងលះ បង់អស់ពីកម្លាំងកាយចិត្តសម្រាប់បុព្វហេតុអប់រំនិងបណ្ដុះបណ្ដាលរបស់ប្រទេសជាតិ៕