(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រួសារវៀតណាម (ថ្ងៃទី២៨
មិថុនា) នាព្រឹកថ្ងៃទី២៦ មិថុនា ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បាន
រៀបចំពិធីបើកទិវាបុណ្យគ្រួសារដោយមានការចូលរួមរបស់ឧបនាយករដ្ឋមន្រ្តីវៀត
ណាមលោក Vu Duc Dam។
|
ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam កាត់ខ្សែបូរបើកទិវាបុណ្យគ្រួសារ (រូបថត៖toquoc.vn) |
ថ្លែងមតិនៅទីនេះ លោក Vuong Duy Bien អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេស
ចរណ៍វៀតណាមបានឲ្យដឹងថា៖
“គ្រួសារណាក៏ត្រូវការពេលវេលាជួបជុំគ្នាដែរ នេះគឺជាពេលបាយប្រពៃណីរបស់គ្រួ
សារ។ពេលបាយនោះត្រូវមានការរួមវិភាគទាន ចែករំលែករបស់សមាជិកទាំង
ឡាយក្នុងគ្រួសារ។ខ្ញុំសុំឲ្យបើកទូលាយនូវអត្ថន័យនៅពេលទទួលទានបាយនោះ
ក្នុងសហគមន៍ដោយសារនេះជាពេលវេលាសុភមង្គល លំហែកាយនិងជាពេលវេ
លាផ្សា ភ្ជាប់មនោសញ្ចេតនារវាងសមាជិកទាំងឡាយក្នុងគ្រួសារវៀតណាម”។
នៅទិវាបុណ្យគ្រួសារឆ្នាំនេះក៏នឹងប្រព្រឹត្តទៅសកម្មភាពផ្សេងៗជាច្រើនសំដៅ
ឃោសនាអំពីប្រធានបទនិងសាររបស់ទិវាគ្រួសារវៀតណាមទៀតផង៕